Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិកងទ័ពតួកគី​ ​ថា​បានសម្លាប់ ​ក្រុមអាយសុីស ​៦៥នាក់​នៅភាគ ខាង​ជើង​ស៊ីរី

កងទ័ពតួកគី​ ​ថា​បានសម្លាប់ ​ក្រុមអាយសុីស ​៦៥នាក់​នៅភាគ ខាង​ជើង​ស៊ីរី

សុីរី៖ ការិយាល័យ​សេនាធិការ​ចំរុះ​នៃកងទ័ពតួកគី​បាន​ថ្លែងកាលពីថ្ងៃច័ន្ទ​ថា​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋអ៊ីស្លាម​ចំនួន​៦៥​នាក់​ត្រូវបាន​បាញ់​សម្លាប់​ដោយកងទ័ព​តួកគី​ក្នុង​តំបន់ Al-Bab នៃភាគខាងជើង​ប្រទេស​ស៊ីរី កាលពី​២៤ម៉ោងមុន ។

​យោងតា​ម​កងទ័ព​តួកគី​ គោលដៅ​ចំនួន​​១៩៤​ទីតាំង​ដែលជា​កម្មសិទ្ធិ​​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​ត្រូវបាន​បាញ់​ផ្លោង​ដោយគ្រាប់កាំភ្លើង​ធំ​រាប់បញ្ចូល​កន្លែង​លាក់ខ្លួន​ ទីតាំងសម្រាប់​ការពារ​ខ្លួន ទីបញ្ជាការ​យោធា​ ឃ្លាំងអាវុធនិង​យាន​ចម្បាំង​ជាដើម​។

យន្តហោះ​ចម្បាំង​របស់​សម្ព័ន្ធមិត្ត​ក៏​បានបើកការវាយប្រហារ​លើ​គោលដៅ​របស់​ក្រុមអាយស៊ីស​ក្នុង​តំបន់ Tadif , Abu Jabbar និង Uwayshiyah និង​បាន​បំផ្លាញ​រថ​ក្រោះ​មួយគ្រឿង​ និង​យាន​ផ្ទុក​អាវុធ​ យាន​ដទៃ​និងកាំភ្លើងត្បាល់ជាដើម ។

ក្រុមយោធា​បានបន្ថែមថា​​គ្រឿងផ្ទុះកែច្នៃ​សរុបចំនួន​៣១១៣គ្រាប់ និង ​មីន​៥៥គ្រាប់​ត្រូវបានកំទេច​ចោល​ចាប់តាំងពី​ការ​ចាប់ផ្តើមបើកប្រតិបត្តិការ​ ។

កងទ័ពតួកគី​បានចាប់ផ្តើម​ប្រតិបត្តិដែលគេឲ្យឈ្មោះថា​ Euphrates Shield កាលពី​ខែសីហា​ប្រឆាំង​ទាំង​ក្រុមអាយស៊ីស​និង​កងកម្លាំង​ការពារប្រជាជន​ឃឺត​ស៊ីរី​ (YPG) យោធា​បក្ស​សម្ព័ន្ធប្រជាធិបតេយ្យ​ឃឺតស៊ីរី (PYD) ។

តួកគី​យល់ឃើញថា​កងកម្លាំង YPG និង PYD ជា​អង្គការ​ភេរវកម្ម​​ដោយសារតែ​ពួកគេ​ទាក់ទង​នឹង​ក្រុមជនក្រៅច្បាប់​បក្ស​ពលករ​ឃឺតឌីស្តង់ (PKK) ។

 

RELATED ARTICLES