Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកឥណទាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អចលនទ្រព្យ នៅចិន​បន្ត​កើនឡើង ខ្លាំង​ដដែល ក្នុងឆ្នាំ​២០១៦

ឥណទាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អចលនទ្រព្យ នៅចិន​បន្ត​កើនឡើង ខ្លាំង​ដដែល ក្នុងឆ្នាំ​២០១៦

ចិន៖ ទិន្នន័យពី​ធនាគារកណ្តាល​បង្ហាញ​កាលពីថ្ងៃសុក្រ​ថា​ឥណទាន​វិស័យ​អចលនទ្រព្យ​ក្នុងប្រទេស​ចិន​បន្តរីកលូតលាស់​​ខ្លាំងក្លាដដែល​នៅដំណាច់​ឆ្នាំ​២០១៦ ។

យោងតាមរបាយការណ៍​ពី​ធនាគារប្រជាជន​ចិន​បង្ហាញថា​នៅ​ដំណាច់​ខែ​ធ្នូ​ឆ្នាំ​២០១៦ បណ្តាគ្រឹះស្ថានហិរញ្ញវត្ថុ​នានា​ក្នុង​ប្រទេស​ចិន​បាន​ផ្តល់ប្រាក់​កម្ចី​ចំនួន​២៦,៦៨ទ្រីលាន​យន់​(​៣,៩ទ្រីលានដុល្លារ)​លើ​វិស័យ​អចលនទ្រព្យ​ កើនឡើង​២៧%​ពីមួយឆ្នាំទៅមួយឆ្នាំ​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រាក់កម្ចី​ដែលមិនទាន់​សង​ចំពោះ​ការ​អភិវឌ្ឍ​ផ្នែកអចលនទ្រព្យ​មាន​ចំនួន​៥,៦៦​ទ្រីលានយន់​​កាលពី​ចុង​ខែ​ធ្នូ​ឆ្នាំ​ទៅ​កើនឡើង​១២,២%​ពីមួយឆ្នាំទៅមួយឆ្នាំ​ខណៈ​ឥណទាន​ចំពោះ​ការ​ទិញ​ដោយ​ឯកជន​ឬមនុស្ស​ម្នាក់​ៗ​បានកើនឡើង​ប្រមាណ​ជា​​៣៥%​ពីមួយឆ្នាំទៅមួយឆ្នាំ​ឬស្មើនឹង​១៩,១៤ទ្រីលានយន់​ ។

ចំណែកតួលេខពី​ការិយាល័យសិ្ថតិជាតិ​បង្ហាញ​ថា​ការវិនិយោគ​របស់​ក្នុង​ការ​អភិវឌ្ឍ​អចលនទ្រព្យ​​បាន​កើនឡើង​យ៉ាងខ្លាំងក្នុង​ឆ្នាំ​២០១៦ ស្របពេល​ដែល​បណ្តាវិនិយោគិន​ទាំងឡាយ​បន្ត​ចាប់ផ្តើម​គម្រោងថ្មី​ជាច្រើន​ក្នុង​ពេល​តម្លៃ​ហាងឆេង​ផ្ទះ​ឡើងថ្លៃ​ ។

​មួយវិញទៀត​ការវិនិយោគ​ក្នុង​ការអភិវឌ្ឍអចលនទ្រព្យ​បានកើន​ឡើង​៦,៩%​ពីមួ​យឆ្នាំទៅមួយឆ្នាំ​ក្នុងឆ្នាំ​២០១៦ ដែលមាន​កម្រិត​លឿនជាង​អំឡុងពេល​៣ត្រី​មាស​​​ដំបូង​ប្រមាណជា​១,១ពិន្ទុ​ និង​លើសពី​ឆ្នាំ​មុន​៥,៩ពិន្ទុ​ ។

ការលក់​ផ្ទះ​នៅ​តែ​មាន​កំណើន​រឹងមាំ​ដដែល​ ចំណែកទីផ្សារលក់​លើ​លំនៅឋាន​ជា​ជាន់​ថ្នាក់​ កើនឡើង​២២,៥%​ខណៈ​ផ្នែក​តម្លៃ​កើនឡើង​៣៤,៨% ។

នៅដំណាច់ខែ​ធ្នូ​អចលនទ្រព្យ​ក្នុងកម្រិត​ទំហំ​​៦៩៤,៤លាន​ម៉ែត្រ​ការ៉េ​ដែល​នៅតែ​លក់​មិនទាន់​ចេញ​ដដែល​ក្នុង​លើទីផ្សារចិន​ និង​ថយ​ចុះ​៣,២%​ពីមួយឆ្នាំ​ទៅមួយ​ឆ្នាំ​ ។

ទីផ្សារ​អចលទ្រព្យ​របស់ចិន​បាន​កើនឡើង​ឆ្លាស់គ្នា​នៅតាម​បណ្តាទីក្រុង​ធំៗ​​ដែល​មាន​ការ​បង្ហាញរបាយការណ៍តម្លៃ​ហើយ​បណ្តាក្រុង​តូចៗ​ព្យាយាម​កាត់បន្ថយ​​បញ្ជី​សារពើភ័ណ្ឌ ។

 

 

 

RELATED ARTICLES