ពិភពលោក៖ នៅក្នុងឆាកជីវិតរបស់មនុស្សយើងគ្រប់គ្នាអាចនឹងបានឃើញពីមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិខ្ទង់ទ្រីលានដុល្លារដំបូងគេបំផុតលើសកលលោក នាពេលនេះហើយដែលតំណែងនេះនឹងអាចបានទៅលើសហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ។
ព័ត៌មាននេះផ្អែកតាមការស្រាវជ្រាវដោយអង្គការបណ្តាញអន្តរជាតិ Oxfam ដែលជាអ្នកធ្វើការងារសម្របសម្រួលផ្នែកអចលនទ្រព្យពិភពលោក ។ ថ្មីៗនេះអង្គការបានចេញផ្សាយនូវរបាយការណ៍ដែលគេរកឃើញថាមហាសេដ្ឋីមានទ្រព្យសម្បត្តិខ្ទង់ពាន់លានដុល្លារ៨នាក់មកពីជុំវិញពិភពលោកមានប្រាក់ច្រើនជាងមនុស្ស៣,៦ប៊ីលាននាក់ទៅទៀតដែលបង្កើតបានឲ្យមានអ្នកក្រីក្រជាងគេបំផុតពាក់កណ្តាលនៃអត្រាប្រជាជនពិភពលោក ។
របាយការណ៍នេះក៏រកឃើញថាមានអ្នកកើនឡើងនូវទ្រព្យសម្បត្តិដែលមានស្រាប់ជាច្រើនលើសលុប ដែលពិភពលោកអាចឃើញពីបុគ្គលដែលមានទ្រព្យសម្បត្តិខ្ទង់ទ្រីលានដុល្លារដំបូងគេបំផុតក្នុងរយៈពេល២៥ឆ្នាំក្រោយនៅពេលដែល Gates មានអាយុ៨៦ឆ្នាំ ។
ទោះជាយ៉ាងណារបាយការណ៍បង្ហាញថានៅពេលដែលលោក Gates ចេញពីក្រុមហ៊ុន Microsoft ក្នុងឆ្នាំ២០០៦ ទ្រព្យសម្បត្តិរបស់លោកគឺមានចំនួន៥០ប៊ីលានដុល្លារ ។ នៅឆ្នាំ២០១៦ ទ្រព្យសម្បត្តិរបស់លោកបានកើនឡើងដល់៧៥ប៊ីលានដុល្លារ ។