Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិអាមេរិក ​សន្យាបញ្ឈប់ សកម្មភាពចិន ដែលកាន់កាប់ កោះនៅសមុទ្រចិនខាងត្បូង

អាមេរិក ​សន្យាបញ្ឈប់ សកម្មភាពចិន ដែលកាន់កាប់ កោះនៅសមុទ្រចិនខាងត្បូង

សមុទ្រចិនខាងត្បូង

អាមេរិក៖ រដ្ឋបាលសហរដ្ឋអាមេរិកថ្មី​​របស់លោកប្រធានាធិបតី​ដូណាល់ ត្រាំ បាន​សន្យា​កាលពីថ្ងៃច័ន្ទថា​សហរដ្ឋអាមេរិក​នឹង​រារាំងចិន​មិនឲ្យ​កាន់កាប់​ទឹកដី​ក្នុង​ដែនទឹកអន្តរជាតិ​ក្នុងសមុទ្រចិនខាងត្បូង​ ស្របពេល​ដែល​បណ្តាញ​ព័ត៌មាន​រដ្ឋ​របស់ចិន​មួយចំនួន​បានព្រមានតម្រូវឲ្យ​រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន​ធ្វើ​សង្គ្រាម​តែម្តង។

ការធ្វើ​អត្ថាធិប្បាយ​ដ៏ខ្លី​ពី​អ្នកនាំពាក្យ​របស់​សេតវិមាន​លោក Sean Spicer បាន​បង្ហាញឲ្យ​ឃើញពីសញ្ញា​ដែលកើត​ចេញពី​​សករាជដ៏មានការ​ប្រុងប្រយ័ត្ន​មួយ​របស់​សហរដ្ឋអាមេរិក​ក្នុងការ​ធ្វើ​ឲ្យ​ចិន​ស្តាប់តាមបង្គាប់ចំពោះ​ការ​ពោលអះអាង​ពី​ដែនដី​របស់ចិន​ក្នុងតំបន់​អាស៊ី​ គឺត្រឹមតែ​ប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ​បន្ទាប់ពី​លោក​ដូណាល់​ ត្រាំ ចូលកាន់តំណែង​កាលពីថ្ងៃសុក្រ ។

មន្ត្រីអ្នកនាំពាក្យរូបនោះ​ថែមទាំងបាន​បញ្ជាក់ថា​សហរដ្ឋអាមេរិក​នឹង​ធ្វើ​ឲ្យ​ច្បាស់​ថា​យើង​ការពារ​ផលប្រយោជន៍​របស់យើង​នៅ​ទីនោះ ម្យ៉ាងចិន​មិនគួរ​ត្រូវបាន​អនុ​ញ្ញាត​ឲ្យ​​ចូលទៅដល់​បណ្តាកោះ​នានា​ដែល​ខ្លួន​បាន​សាងសង់​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិនខាងត្បូង​ឡើយ ។

លោក​បាន​បន្ថែមថា​វាគឺជា​សំណួរមួយ​ថាតើ​ប្រសិនជា​កោះ​ទាំងនោះពិតជា​ស្ថិត​ក្នុងដែនទឹកអន្តរជាតិ​និង​មិនមែនជា​ផ្នែក​មួយ​ដ៏ត្រឹមត្រូវរបស់ចិន យើង​នឹងធ្វើ​ឲ្យ​ច្បាស់ថា​យើង​ការពារ​ដែនដី​អន្តរជាតិ​ពីការ​កាន់កាប់របស់​ប្រទេសមួយ ។

គួរកត់សម្គាល់ថា​បណ្តាញព័ត៌មានចិន​មួយចំនួន​បានលើកឡើងថា​សហរដ្ឋ​អាមេរិក​ចាំបាច់​ត្រូវ​ធ្វើ​សង្គ្រាម​ដើម្បីរារាំង​​​សកម្មភាព​របស់ចិន​លើ​កោះ​ទាំងនោះ​ដែល​ខ្លួនបាន​កសាង​កម្លាំងយោធា​និងដំឡើង​ប្រព័ន្ធសព្វាវុធនោះ ។

RELATED ARTICLES