Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកការនាំចេញ ​អង្ករ​របស់ វៀតណាម ​នឹងប្រឈម មុខ​នឹង​ការ លំបាក​ឆ្នាំនេះ

ការនាំចេញ ​អង្ករ​របស់ វៀតណាម ​នឹងប្រឈម មុខ​នឹង​ការ លំបាក​ឆ្នាំនេះ

វៀតណាម៖ សមាគមស្បៀងេះអាហារ​វៀតណាម​បាន​ថ្លែងថា​ថ្វីបើ​មានកា​រប្រឈម​មុខ​ជាច្រើនយ៉ាងណាក្តី ក៏វៀតណាម​នៅតែ​ខិត​ខំយ៉ាងខ្លាំង​ដើម្បី​សម្រេចឲ្យ​បាន​នូវ​ការ​នាំចេញ​អង្ករ​ជាង​៥លានតោន​ក្នុងឆ្នាំ​​២០១៧នេះ ។

ថ្លែងនៅក្នុង​កិច្ចប្រជុំ​មួយស្តីពី​ការ​ពិនិត្យ​មើលឡើងវិញ​អំពី​ប្រតិបត្តិការ​របស់​សមាគម​ស្បៀងអាហារវៀតណាម​កាលពីឆ្នាំទៅ ដែលបានប្រារព្ធធ្វើ​ឡើង​ក្នុង​ទីក្រុងហូជីមិញ​កាលពី​ដើមសប្តាហ៍​ន​លេខាធិការ​របស់សមាគម​លោក Hyunh Minh Hue បានថ្លែងថា​កាលពីឆ្នាំ​២០១៦អង្ករ​វៀតណាម​ត្រឹមតែ​៤,៨៩​លានតោន​ប៉ុណ្ណោះ​ត្រូវបាន​នាំ​ចេញ​ទៅ​បរទេស​ក្នុងទំហំទឹកប្រាក់​ចំនួន​២,១២​ប៊ីលាន​ដុល្លារ​ថយចុះ​ចំនួន​២៥,៥%​ផ្នែកបរិមាណ​និង​២០,៥៧%​ផ្នែកទំហំទឹកប្រាក់​ ។

លោកបានថ្លែងថា​មាន​ការ​ផ្គត់ផ្គង់​ហួសប្រមាណ​ក្នុងទីផ្សារពិភពលោក​កាលពី​ឆ្នាំ​ទៅក៏ដូចជា​និន្នាការ​នាពេលថ្មីៗនេះ​នៅតាមបណ្តាប្រទេស​អ្នកនាំចេញ​ធំៗ​​​ដែល​បង្កើន​ផលិតកម្ម​ក្នុងស្រុក​បានជំរុញ​ឲ្យមានការ​កាត់បន្ថយការនាំចូល​បែបនេះ​ ។

ប្រភពបន្តថា​ការនាំចេញ​អង្កររបស់វៀតណាម​ទំនងជា​នឹង​ប្រឈមុខ​នឹងការ​លំបាក​ឆ្នាំនេះ​ស្របពេល​ដែល​ការផ្គត់ផ្គង់​ដើរមុខ​នៃតម្រូវការ​និង ​មាន​ការ​ប្រកួតប្រជែង​រឹតតែខ្លាំងឡើងនៅលើទីផ្សារពិភពលោកទៀតផង ។

លោកបាន​ស្រង់ប្រភពពី​ក្រសួងកសិកម្ម​សហរដ្ឋអាមេរិកថា​ទិន្នផល​អង្ករ​ពិភពលោក​ក្នុងឆ្នាំ​២០១៦-២០១៧​ត្រូវបានគេវាយតម្លៃថា​នឹងកើនឡើង​១,៦%​ពីបរិមាណ​ឆ្នាំទៅ​៤៨០លានតោន​ដោយសារតែ​ការពង្រីកតំបន់​ដាំដុះអង្ករ​នៅ​តាមបណ្តា​ប្រទេស​ជាច្រើន​ដូចជា​ អូស្ត្រាលី មីយ៉ាន់ម៉ា ប្រេស៊ីល ឥណ្ឌា កូរ៉េខាង​ជើង​ ប៉ាគីស្ថាន​ ថៃ និង​សហរដ្ឋអាមេរិក ។ ចំណែកការ​នាំចេញ​អង្ករពិភពលោក​ត្រូវបានគេរំពឹងថា​នឹងកើនឡើង​១លានតោន​ឬ​២,៦%​ឬស្មើនឹង​៤០,៦លានតោន​។

 

RELATED ARTICLES