Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកទីផ្សារការងារ ​ចិន​មាន ​កម្រិត​ថេរ​ ក្នុងឆ្នាំ​២០១៦

ទីផ្សារការងារ ​ចិន​មាន ​កម្រិត​ថេរ​ ក្នុងឆ្នាំ​២០១៦

ទីផ្សារការងារ

ចិន​៖ មន្ត្រីធនធានមនុស្ស​ម្នាក់​បាន​ឲ្យ​ដឹង​កាលពី​ដើមសប្តាហ៍នេះថា​ថ្វីបើ​សេដ្ឋកិច្ច​​បន្ត​បង្អង់ល្បឿន​ ទីផ្សារ​ការងារ​របស់​ចិន​នៅតែ​មាន​ស្ថិរភាព​ដដែល​កាលពីឆ្នាំ​២០១៦ ជាមួយនិង​អត្រាអត់ការងារ​ធ្វើ​នៅ​តាម​ទីក្រុង​មាន​កម្រិត​ល្អ​ប្រ​សើរ​ស្ថិតក្រោម​ការ​គ្រប់គ្រង​បាន។

ទិន្នន័យ​ពី​ក្រសួង​សន្តិសុខ​សង្គម​និង​ធនធានមនុស្ស​បង្ហាញថា​អត្រាអត់ការងារ​​ធ្វើ​ដែល​បាន​ចុះបញ្ជីតាម​បណ្តាទីក្រុង​នានា​ក្នុងប្រទេស​ចិន​ស្ថិតក្នុង​កម្រិត​៤,០២%​ នៅ​ដំណាច់ឆ្នាំ​២០១៦ ថយចុះពីអត្រា​៤,០៤%​ដែលសម្រេចបាន​កាល​ពី​ខែមុន ។

តួលេខ​នេះគឺស្ថិតក្រោម​គោលដៅ​៤,៥%​របស់រដ្ឋាភិបាល​ដែលបាន​ដាក់ចេញ​កាលពី​ដើមឆ្នាំទៅ​។ ចិន​បានបង្កើតការងារ​ថ្មី​សម្រាប់​អ្នក​ដែលតាំងទីលំនៅ​តាមតំបន់​ទីក្រុង​ចំនួន​១៣,១៤​លាននាក់​លើសពី​គោលដៅ​ពេញមួយឆ្នាំ​ចំនួន​១០លាននាក់ទៅទៀត​។

អ្នកនាំពាក្យ​ក្រសួង​លោក Lu Aihong បាន​ឲ្យ​ដឹងនៅក្នុង​សន្និសិទកាសែតមួយ​ថា​អត្រាអត់ការងារ​ធ្វើ​របស់​ចិន​នៅតែ​មាន​លំនឹងដដែល​ ។

លោកបន្ថែមថា​រដ្ឋាភិបាល​បាន​ដាក់ចេញនូវ​គោលនយោបាយនានា​ដែលគាំទ្រ​ដល់​ការងារ​សម្រាប់​អ្នក​បញ្ចប់​កម្រិត​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​ កម្មករ​ដែល​ត្រូវ​បានបណ្តេញចេញពីការងារ​ឧស្សាហកម្មនិងកម្មករអន្តោប្រវេសន៍​ជាដើម​ខណៈ​រលក​នៃ​សហគ្រិន​របស់ប្រទេស​ចិន​ក៏បាន​ជួយ​ដល់ការ​ងារ​បង្កើតការងារ​ដល់ប្រ​ជាជន​ចិន ។ ​ម្យ៉ាងទៀត​ប្រព័ន្ធ​សន្តិសុខ​សង្គម​របស់​ចិន​បាន​ធ្វើឲ្យ​ប្រសើរឡើង​និង​គុណប្រយោជន៍​ដល់​ប្រជាពលរដ្ឋចិន ។​

​សេដ្ឋកិច្ច​ចិន​បានកើនឡើង​៦,៧%​ពីមួយឆ្នាំ​ទៅមួយឆ្នាំ​ក្នុង​​ឆ្នាំ​២០១៦ថយចុះ​ពី​កំណើន​៦,៩%​ដែលគេបានសង្កេតឃើញ​កាលពីឆ្នាំ​២០១៥ ហើយ​ក៏ជា​ការ​កត់សម្គាល់​នូវ​កំណើន​ប្រចាំ​ឆ្នាំ​ដ៏​ខ្សោយ​បំផុត​ក្នុងអំឡុងពេល​២៦ឆ្នាំនេះ ស្របតាម​ការកែសម្រួល​ហេដ្ឋារចនាសម្ព័ន្ធ​ឧស្សាហកម្មដែលកំពុងធ្វើឡើង​ដែល​បានបន្ថែម​ក្តីបារម្ភ​លើ​ការ​បង់បាត់ការងារ​សម្រាប់ឆ្នាំនេះទៀតផង ។

មន្ត្រីអ្នកនាំពាក្យរូបនេះថែមទាំងបាន​ឲ្យ​ដឹងទៀតថា​មូលដ្ឋានគ្រឹះ​​សម្រាប់​ស្ថិរ​ភាព​ការងារ​គឺមិនមាន​ការប្រែប្រួលអ្វីនោះឡើយ ដោយ​សំអាងលើ​កត្តា​ដែល​អំណោយ​ផល​ជាច្រើន​រាប់បញ្ចូល​កំណើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រឹងមាំរបស់ចិន​ វិធានការកែទម្រង់​ដ៏​​ទំនើប នគរូបនីយកម្ម​ និង​ការពង្រឹង​សមត្ថភាពនូវការ​បញ្ចូល​របៀបថ្មី​ជាដើម ។

 

RELATED ARTICLES