Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកទីផ្សារលក់ ទូរស័ព្ទ​ចល័ត នៅប្រទេស វៀតណាម​ រើបឡើងវិញ

ទីផ្សារលក់ ទូរស័ព្ទ​ចល័ត នៅប្រទេស វៀតណាម​ រើបឡើងវិញ

ទីផ្សារទូរស័ព្ទ

វៀតណាម៖ ការលក់​ទូរស័ព្ទ​ចល័ត​នៅក្នុង​ប្រទេស​វៀតណាម​ដែលគេ​មិន​បាន​សង្កេតឃើញពី​កំណើន​តាម​ធម្មតា​ក្នុងអំឡុងពេល​នៃ​រដូវ​បុណ្យ​​កាលពីខែមុន​នោះ ហាក់ដូចជា​មាន​និន្នាការ​កើន​ឡើង​នៅក្នុង​ឱកាសនៃការ​ប្រារព្ធពិធីបុណ្យ​ចូលឆ្នាំថ្មី​នេះ ។

កាសែត​សេដ្ឋកិច្ចវៀតណាម​បាន​ស្រង់សម្តី​អគ្គនាយកគ្រប់គ្រង​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ The Gioi Di Dong លោក Hieu Em  ឲ្យ​ដឹងថា​ក្នុងអំឡុងពេល​ថ្ងៃបុណ្យ​ណូអែល​និង​ចូលឆ្នាំថ្មី​ឆ្នាំ​សកល​ ការ​លក់​នៅតែ​មាន​អត្រា​ដូច​ខែមុន​ដដែល ប៉ុន្តែ​​ស្ថានភាព​នៃទីផ្សារលក់​បាន​ប្រសើ​រ​ឡើង​​ហើយ​យើង​រំពឹង​ថា​ការ​លក់​នឹង​កើនឡើង​ទ្វេដង​ពី​ពេលបច្ចុប្បន្ន​តាម​រយៈ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។  ក្នុងអំឡុងខែ​ធ្នូ​ជា​ខែ​ដែល​លក់ដាច់​ជាងគេ​បំផុត​សម្រាប់​ទូរស័ព្ទចល័ត​ក្នុង​ប្រទេស​វៀតណាម​។

ចំណែកការលក់​​ខែធ្នូ​ឆ្នាំ​នេះ​មិនមាន​កម្រិត​ខ្ពស់​ឡើយ​ដោយសារតែ​ទីផ្សារ​មិន​មាន​ផលិត​ផល​មួយចំនួន​ដែល​អង្រួនបេះដូងអតិថិជន ។ ក្រៅពីនេះ​ ក្នុង​ឱ​កាស​នៃពិធីចូល​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​និង​ឆ្នាំថ្មី​ប្រពៃណីវៀតណាម​គឺ​មាន​រយៈ​ពេល​កៀកគ្នា​ ហើយ​ប្រជាជន​​បាន​ត្រៀម​ធ្វើកិច្ចការ​ផ្សព្វផ្សាយលក់​របស់ពួ​កគេ​ក្នុងការ​លក់​​របស់របរ​ផ្សេងៗ​រួមមាន​ ទូរស័ព្ទ​ចល័ត​ជាដើម ។

យោងតាម​ហាង​ FPT Shop ឲ្យ​ដឹងថា​ទូរស័ព្ទ iPhone 7 និង​  iPhone 7 Plus គឺជា​ផលិត​ផល​លក់​ដាច់​ជាងគេ​បំផុត​ និងតាមពីក្រោយ​ដោយ​ Galaxy J5 Prime ។

រីឯទូរស័ព្ទ iPhone ម៉ូដែលដទៃ​ទៀត​ក៏​ជា​អ្នក​លក់​ដាច់​ជាងគេ​បំផុត​មួយ​ដែរនៅតាម​ហាង​តូចៗ​។

ក្រុមហ៊ុន​ The Gioi Di Dong ដែលជា​អ្នកលក់​រាយ​ទូរស័ព្ទ​ធំជាងគេរ​​បស់​ប្រទេស​​​វៀតណាមឲ្យ​ដឹង​ថា​ទូរស័ព្ទ​ iPhone មួយទឹក​លក់ដា​ច់ជាងគេ​ក្នុង​ប្រទេស​វៀតណាម​ក្នុងនោះ​ទូរស័ព្ទ iPhone 6 Plus 64GB មាន​តម្លៃ​ក្នុង​រង្វង់​៤០០ដុល្លារ​ ។

RELATED ARTICLES