Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិក្បួនហុងស៊ុយ ចិន លេខប៉ុន្មាន នាំលាភ សំណាង?

ក្បួនហុងស៊ុយ ចិន លេខប៉ុន្មាន នាំលាភ សំណាង?

វប្បធម៌និងប្រពៃណីចិន

ចំពោះវប្បធម៌ជនជាតិចិន លេខ៨គេចាត់ ទុកជាលេខនាំលាភសំណាង ពីព្រោះតែការ បញ្ចោញសំឡេង​របស់វាស្រដៀងគ្នា​នឹងពាក្យ​ជា ភាសាចិន ដែលមានន័យថា លាភសំណាងនេះ តែម្តង។

លេខសំណាង គឺមានសារសំខាន់ខ្លាំង ណាស់ នៅក្នុងវប្បធម៌ជនជាតិចិន។ មនុស្ស ម្នាទាំងឡាយ គួរជ្រើសរើសលេខសំណាង ខណៈ ដែលពួកគេជ្រើសយានយន្ត លំនៅឋាន លេខ ទូរស័ព្ទ អាសយដ្ឋានជំនួញ ថ្ងៃរៀបអាពាហ៍ពិពាហ៍ ពិធីបុណ្យ និងពិធី​ឆ្លងផ្សេងៗ។ លេខ៨ ចង្អុល បង្ហាញពីភាពថ្កុំថ្កើងរុងរឿង ទ្រព្យសម្បត្តិភាព ជោគជ័យ ឬក៏ឋានៈសង្គម ជាដើម។

លេខ៨នេះដែរ គឺមានការបញ្ចោញសូរ សំឡេងស្រដៀងគ្នានឹងពាក្យហ្វា ដែលជាភាសា គេច្រើនប្រើប្រាស់តាមតំបន់។ ហ្វា អាចមាន អត្ថន័យបញ្ជាក់ពីភាពរុងរឿងមានភោគទ្រព្យ ទទួលបានជោគជ័យ ឬក៏ឡើងបុណ្យស័ក្តិ។ ឧទាហរណ៍ជាក់ស្តែងព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ ២០០៨ នៅទីក្រុងប៉េកាំង ដែលបានប្រារឰនៅ ថ្ងៃទី០៨.០៨.០៨ (៨ សីហា ២០០៨) វេលា ម៉ោង៨ និង៨នាទី។

ជនជាតិចិន មានជំនឿក្នុងភាពសុខដុម រមនា ឬភាពស៊ីគ្នានៃលេខសេស និងលេខគូ។ ក្នុងនោះលេខ២ តំណាងឱ្យភាព​ចម្រុង​ចម្រើន ហើយលេខ៦ បញ្ជាក់ពីភាពជោគជ័យ។ ចំណែក ការបញ្ចោញសំឡេងនៃពាក្យលេខ៩ របស់ចិន គឺស្រដៀងគ្នានឹងពាក្យជាអចិន្ត្រៃយ៍

​ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES