កូរ៉េខាងត្បូង៖ ទិន្នន័យបង្ហាញកាលពីថ្ងៃអង្គារថាបំណុលជាតិរបស់ប្រទេសកូរ៉េខាងត្បូងមានចំនួនលើស៩០០ទ្រីលានវ៉ុនស្មើនឹង៧៧០ប៊ីលានដុល្លារកាលពីឆ្នាំទៅដោយសារតែការពង្រីកគោលនយោបាយសារពើពន្ធរបស់រដ្ឋាភិបាលក្នុងការដោះស្រាយជាមួយនិងការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលអូសបន្លាយពេលយូរអង្វែងមួយឆ្នាំនេះ ។
រដ្ឋបាលរបស់លោក Lee Myung-bak និងលោកស្រី Park Geun-hye បានយល់ស្របនៅក្នុងការបញ្ចេញបំណុលមួយចំនួនដើម្បីជាហិរញ្ញវត្ថុក្នុងការពង្រីកឆ្នាំសារពើពន្ធជំនួសការហូតយកពន្ធមួយចំនួនធំ។
យោងតាមឧស្សាហកម្មវិនិយោគហិរញ្ញវត្ថុក្នុងស្រុកបំណុលរបស់កូរ៉េខាងត្បូងដែលគ្របដណ្តប់លើមូលនិធិនិងគណនីពិសេសឬទូទៅរបស់រដ្ឋាភិបាលកណ្តាលដែលមានចំនួន៩១៨ទ្រីលានវ៉ុននៅដំណាច់ឆ្នាំ២០១៦ ។
ជាការកត់សម្គាល់វាជាលើកដំបូងហើយដែលបំណុលរបស់ជាតិរបស់ប្រទេសសេដ្ឋកិច្ចធំជាងគេបំផុតទី៤ក្នុងតំបន់អាស៊ីមួយនេះលើសពី៩០០លានវ៉ុន ។
បរិមាណនៃបំណុលជាតិរបស់ប្រទេសនេះកាលពីអំឡុងពេលមួយទសវត្សរ៍មុនមានចំនួនត្រឹមតែ៣៦៦ទ្រីលានវ៉ុនប៉ុណ្ណោះ ។
បំណុលទូទៅដែលមិនទាន់ទូទាត់សងអស់បានកើនឡើងពី២៧៤ទ្រីលានវ៉ុនក្នុងឆ្នាំ២០០៧ ដល់៤១៣ទ្រីលានវ៉ុនក្នុងឆ្នាំ២០១២ ក្រោមរដ្ឋបាលរបស់លោក Lee ។
បរិមាណនេះបានកើនឡើងពីបរិមាណ១៦៨ទ្រីលានវ៉ុនកាលពី៤ឆ្នាំមុនដល់៥៨១ទ្រីលានវ៉ុននៅដំណាច់ឆ្នាំ២០១៦ ។ ជាងនេះទៅទៀតបំណុលពិសេសដែលមិនទាន់សងរួចរាល់បានកើនឡើងត្រឹមតែ១៩ទ្រីលានវ៉ុនឬស្មើនឹង៣៣៧ទ្រីលានវ៉ុនប៉ុណ្ណោះកាលពីឆ្នាំទៅក្រោមរដ្ឋបាលរបស់លោកស្រី Park ។ វាផ្ទុយពីការកើនឡើង១៩៧ទ្រីលានវ៉ុនឬស្មើនឹងចំនួនសរុប៣១៨ទ្រីលានវ៉ុននៅចន្លោះឆ្នាំ២០០៧និងឆ្នាំ២០១២ ។