Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសិស្សស្រីនិងខ្ទើយ វ៉ៃបោចសក់ក្មេងស្រី តុលាការ សម្រេចចោទប្រកាន់

សិស្សស្រីនិងខ្ទើយ វ៉ៃបោចសក់ក្មេងស្រី តុលាការ សម្រេចចោទប្រកាន់

ភ្នំពេញ ៖ លោកស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ បានសម្រេចចោទប្រកាន់ក្រុមសិស្ស ចំនួន៥នាក់ (ខ្ទើយម្នាក់) ដែលបានព្រួតគ្នាវាយ សិស្សស្រីម្នាក់ នៅខណ្ឌកំបូល ពីបទ “ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស” ដោយមានមនុស្សច្រើន ក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត និងជាអ្នកសមគំនិត តាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។

លោកវ៉ិត មឃៈ អ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ កាលពីល្ងាច ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ថា តាមនីតិវិធី ក្រោយការចោទប្រកាន់ពីតំណាងអយ្យការ សំណុំរឿងនឹងត្រូវ គេបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីបន្តចំណាត់ការតាម ផ្លូវច្បាប់ ហើយជោគវាសនារបស់ជន ត្រូវចោទដែល ក្រុមសិស្សសាលា អាយុចាប់ពី ១៦ឆ្នាំ ដល់ ១៨ឆ្នាំ សរុប៥នាក់នេះ នឹងត្រូវចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន ឬមិនឃុំខ្លួន ដាក់ពន្ធនាគារ។

គួរបញ្ជាក់ថា ក្រុមសិស្សបង្កហិង្សាទាំង៥នាក់នោះ រួមមាន ទី១-ឈ្មោះអាត សំណាង ហៅ Cherry ភេទប្រុស  អាយុ១៨ឆ្នាំ (ខ្ទើយ) ជាអ្នកវាយលើជនរងគ្រោះ។ ទី២-ឈ្មោះហូ ម៉ូលុច្ស ភេទស្រី អាយុ១៨ឆ្នាំ ជាអ្នកថត។ ទី៣-ឈ្មោះយាន រស្មី ភេទស្រី អាយុ១៦ឆ្នាំ ជាអ្នកវាយលើជនរងគ្រោះ។ ទី៤-ឈ្មោះគង់ ស៊ីណា ភេទស្រី អាយុ១៧ឆ្នាំ ជាអ្នកថត និងទី៥-ឈ្មោះសំណាង ពិសី ភេទស្រី អាយុ១៦ឆ្នាំ ជាអ្នកដឹកជនរងគ្រោះ និងជាអ្នក ចាក់រុក។

យោងតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ បានកំណត់ថា “អំពើហិង្សាដោយចេនា ត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារ ពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ១០លានរៀល កាលបើអំពើហិង្សានេះ បានប្រព្រឹត្តដោយមានការគិតទុកជាមុន ដោយប្រើអាវុធ ឬគំរាម កំហែងនឹងអាវុធ និងដោយមានមនុស្ស ច្រើននាក់ ក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត និងជាអ្នកសមគំនិត”។

គួររំលឹកថា ជនដៃដល់ដែលជាភេទទី៣ម្នាក់ រួមនិងបក្ខពួក ៤នាក់ទៀត (ក្មេងស្រីៗ) ដែលបានព្រួតវាយទៅ លើក្មេងស្រីជាសិស្សសាលាម្នាក់ ហើយថតវីដេអូបង្ហោះតាមបណ្តាញសង្គម នោះ ត្រូវបានសមត្ថកិច្ចចាប់ ឃាត់ខ្លួន កាលពីយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចរង្វង់មូលវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕

RELATED ARTICLES