Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអត់លុយធ្វើម៉ូតូ ចេញឆក់ ជាប់ខ្នោះ២

អត់លុយធ្វើម៉ូតូ ចេញឆក់ ជាប់ខ្នោះ២

ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃនារីម្នាក់ បានសម្រេច ហើយព្យាយាមជិះរត់គេច តែត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃ ដឹកនាំដោយលោកប៊ុន វណ្ណារដ្ឋ អនុនាយកដ្ឋានព្រហ្ម ទណ្ឌក្រសួងមហាផ្ទៃ ប្រដេញតាមចាប់ក្របួចជាប់ទាំង២នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ៨យប់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចរង្វង់មូលទួល គោកចាស់ ស្ថិតក្នុងសង្កាត់បឹកកក់ទី២ ខណ្ឌទួលគោក។

លោកប៊ុន វណ្ណារដ្ឋ អនុនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ ជនសង្ស័យទាំង ២នាក់ខាងលើ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ស ដឹកគ្នា ធ្វើសកម្មភាពឆក់ទូរ ស័ព្ទដៃនារីម្នាក់ នៅចំណុចម្តុំមុខផ្សារទួលទំពូង បានសម្រេច ហើយនាំគ្នាជិះរត់ ចំពេលកម្លាំងល្បាតរបស់ លោកបានឃើញ ក៏ធ្វើការដេញតាំងពីមុខផ្សារទួលទំពូង រហូតដល់រង្វង់មូលទួលគោកចាស់ ស្ថិតនៅសង្កាត់​បឹង​​កក់ទី២ ខណ្ឌទួលគោក ទើបឃាត់ខ្លួនជនសង្ស័យបាន។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគេបានឃើញនារីម្នាក់ ធ្វើដំណើរតាមផ្លូវ៤៦៤ កែង១៥៥ ដោយសារអត់លុយធ្វើម៉ូតូ ទើបពួកគេបបួលគ្នាឆក់ទូរស័ព្ទ IPhone 13Pro Max ពីនារីម្នាក់ បានសម្រេច ហើយក៏ជិះរត់ តែមិនរួច ត្រូវកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃ តាមចាប់បាន។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង២នាក់ យកទៅក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕

RELATED ARTICLES