Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរំលោភកូនស្រីគេ រត់ចោលស្រុក៦ឆ្នាំ ខ្នោះ

រំលោភកូនស្រីគេ រត់ចោលស្រុក៦ឆ្នាំ ខ្នោះ

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពចាប់រំលោភកូនស្រីអ្នកភូមិម្នាក់ បានសម្រេចរួចរត់ ចោលស្រុក គេចទៅសម្ងំលាក់ខ្លួនអស់រយៈពេល ៦ឆ្នាំ ក៏លបវិលចូលស្រុកវិញ ទីបំផុតត្រូវសមត្ថកិច្ច ចាប់វាយខ្នោះ នាំយកមកចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើងតាំងពីអំឡុងឆ្នាំ២០១៨ មកម៉្លេះ នៅចំណុចក្រុមទី២ ភូមិរលួស ឃុំមោង ស្រុកមោងឫស្សី។ រហូតមកដល់វេលាម៉ោង ៣និង៤៥នាទីរសៀល ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ពោលគឺរយៈពេល៦ឆ្នាំក្រោយមក ទើបសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចក្រុមទី៣ ភូមិរលួស ឃុំមោង ស្រុកមោងឫស្សី នៅគ្រាដែលជនសង្ស័យលបវិលចូលស្រុកវិញ។ជនត្រូវចោទដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឈឿប ណាន ភេទប្រុស អាយុ៤១ឆ្នាំមុខ របរកសិករ មានលំនៅក្នុងភូមិរលួស ឃុំមោង ស្រុកមោងឫស្សី។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងនគរបាលស្រុកមោងឫស្សី កាលពីវេលាម៉ោង ៣និង៤៥នាទីរសៀល ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់ នៅចំណុចក្រុមទី៣ ភូមិ រលួស ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្នុងករណីរំលោភសេពសន្ថវៈ។

ប្រភពដដែល បន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ស គឹមឡុង អធិការ នគរបាល ស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុក និងកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលមោង និងអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៩៧០ តព្រ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ របស់ លោកគា សីហា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង បង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទឈ្មោះឈឿប ណាន ភេទប្រុស អាយុ៤១ឆ្នាំ មានលំនៅ ភូមិរលួស ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ពីបទរំលោភ សេពសន្ថវៈដោយមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ប្រព្រឹត្តនៅចំណុចក្រុមទី២ ភូមិរលួស ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលអំឡុងឆ្នាំ២០១៨។

ជនត្រូវចោទខាងលី ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

RELATED ARTICLES