Monday, April 29, 2024
Homeកីឡាជាតិប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិ ប៉ុស្ដិ៍លេខ៥ SING THANG ចាញ់ពិន្ទុ សូត្រ​ វាសនា ទាំងមិន អស់ចិត្ត

ប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិ ប៉ុស្ដិ៍លេខ៥ SING THANG ចាញ់ពិន្ទុ សូត្រ​ វាសនា ទាំងមិន អស់ចិត្ត

កណ្ដាល៖ការប្រកួតប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិស្ថានីយ៍ទូរទស្សន៍កង​យោធ​ពលខេមរៈភូមិន្ទប៉ុស្ដិ៍លេខ៥ (Tv5) សហការ​ជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រដូវកាលថ្មី បានឈានចូលសប្ដាហ៍ទី១៥ហើយ ដែល​អា ទិត្យនេះកាន់​តែ​ពិសេសថែមទៀត​ដោយសារ​តែ​ទាំង​កីឡាករជាតិ និងអន្ដរជាតិវាយគ្នាអស់ពីសម្ថភាព នាំឲ្យ ទស្ស​និក​ជកជក់ចិត្ដខ្លាំង និងហ៊ោ​ពេញសែង្វៀន ព្រោះអ្នករៀបចំកម្មវិធីមានការសម្រិតសម្រាំង​យក​កីឡាករ​បរទេស​មក​សុទ្ធ​តែខ្លាំងៗទើបធ្វើឲ្យអ្នកស្នេហាវិស័យប្រដាល់គុនខ្មែរមានចំនួនកាន់តែកើនឡើង ពិសេស​គឺនៅ ឆ្នាំថ្មី ២០២៤ ។

លទ្ធផលប្រដាល់គុនខ្មែរ ប៉ុស្ដិ៍លេខ៥ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ គឺ៖

 -គូពិសេសទី១៖កីឡាករបង្គោលក្រហមខាំ សូរិយា  មកពីក្លិបមហិទ្ធិរិទ្ធមេសថ្ញក ខេត្តស្វាយរៀង សមាគម កីឡាកងយោធពលខេមរភូមិន្ទប្រភទទម្ងន់៦០គ.ក្រ បានចាញ់ពិន្ទុ កីឡាករ​បង្គោល​ខៀវជិន ចាង  មក​ពី​ក្លិប ឃ្លាំងមឿងកីឡាខេត្តពោធិសាត់ សមាគមកីឡាប្រ​ដាល់ក្រសួងមហាផ្ទៃ ។

 -គូពិសេសទី២៖ បង្គោលក្រហមកីឡាករនួន រ៉ាថេន  មកពីក្លិបប្រដាល់តាឯកដំបង​ដែក​មានរិទ្ធ សមាគមកីឡា ប្រដាល់ខេត្ត ព្រៃវែង  ប្រភេទទម្ងន់៦៣,៥គ.ក្រ បានផ្ដួលនៅទឹក​ទី៣​ទៅលើកីឡាករបង្គោល​ខៀវ​រឿម វណ្ណះ មកពីក្លិបនាគនាំសំណាងនរាយណ៍តេជះគុនខ្មែរ សមា​គមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ។

 -គូអន្ដរជាតិទី៣៖កីឡាកបង្គោលក្រហមហ៊ុន ឈុនហេង មកពីក្លិបជ្រៃសែនជ័យ ខេត្តកំពង់ស្ពឺប្រភេទ ទម្ងន់ ៥៤គ.ក្រ បានយកឈ្នះដោយពិន្ទុលើកីឡាករ បង្គោ​លខៀវPhat Youphin (Thailand។។

 -គូអន្ដរជាតិទី៤៖កីឡាបង្គោលក្រហមសូត្រ វាសនា មកពីក្លិបបក្សីស្លាបដែក សមា គមកីឡាប្រដាល់ក្រសួង មហាផ្ទៃ ប្រភេទទម្ងន់៦៣,៥  គ.ក្រ ត្រូវបានអាជ្ញាកណ្ដាល កាត់ សេចក្ដីដោយឲ្យឈ្នះដោយពិន្ទុ លើកីឡា ករបង្គោលខៀវ កីឡាករបង្គោលខៀវSing Thang (Thailand) ។គូនេះកីឡាករ Sing Thang ហាក់មិនអស់​ចិត្តចំពោះលទ្ធផលទេ ព្រោះរូបគេ​មាន​ជំនឿរចិត្តថាបានវាយទៅលើគូប្រកួតច្រើនជាង ប៉ុន្ដែអ្វីៗគឺនៅ​លើអាជ្ញា​កណ្ដាល​ជាអ្នក​សម្រេច​។

 -គូអន្ដរជាតិទី៥៖ កីឡាករបង្គោលក្រហមយ៉េន ឌីណា  មកពីក្លិបហ្គាឡាក់ស៊ីណាវ៉ា​ត្រាអេភូថងគុនខ្មែរ សមាគម​កីឡាកងយោធពលខេមរភូមិន្ទ ប្រភេទទម្ងន់ ៦៥គ.ក្រ ដែលជា​គូឯកប្រចាំសប្ដាហ៍បាន​ចាញ់ពិន្ទុ​ពិន្ទុកីឡាករបង្គោល​ខៀវ​Etra (Thailand) ។

 គូរបញ្ជាក់ថាប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ បានធ្វើឲ្យទស្សនិក​ជនគាំទ្រច្រើន ព្រោះតែមាន​ការ​ជ្រើសរើសគូពិសេសៗជារៀង​រាល់សប្ដាហ៍ទាំង​កីឡាករ​ជាតិ និងអន្ដរជាតិដើម្បីបម្រើ​អារម្មណ៍បងប្អូនក៍​ដូចជាបំផុស​កីឡាប្រដាល់គុនខ្មែរឲ្យកាន់​តែ​ល្បី​ល្បាញទាំងនៅលើឆាកជាតិ និងអន្ដរជាតិ។ទស្សនិកជនអាចមកទស្សនាដោយផ្ទាល់ឬតាមAp Tv5 Cambodia Facebook  និងតាមយូធូបរៀង​រាល់ល្ងាច​ថ្ងៃសៅរិ៍ចាប់ពី​ម៉ោង៦ល្ងាចត​ទៅនៅ​ស្ទូឌីយោ ប៉ុស្ដិ៍លេខ៥ ព្រែកកំពឹស។ ប្រដាល់គុនខ្មែរ លក្ខណៈ​អន្ដរជាតិ​ប៉ុស្ដិ៍​លេខ​៥ តំណើរ​ការបាន ដោយសារតែមានការឧបត្ថម្ភធំពីទឹក​បរិសុទ្ធលីយ៉ង និងក្រុមហ៊ុន​ទឹក​កកអ​នាម័យ​​​Premium ៕

RELATED ARTICLES