Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិសភាអុីរ៉ាក់​ បោះឆ្នោត​គាំទ្រ​ ការសងសឹកមិនឲ្យ​ ជនជាតិអាមេរិកាំងចូលអុីរ៉ាក់

សភាអុីរ៉ាក់​ បោះឆ្នោត​គាំទ្រ​ ការសងសឹកមិនឲ្យ​ ជនជាតិអាមេរិកាំងចូលអុីរ៉ាក់

អុីរ៉ាក់៖ ប្រភពផ្លូវការឲ្យដឹងថា​សភាអ៊ីរ៉ាក់​បាន​បោះ​ឆ្នោត​កាលពីថ្ងៃ​ច័ន្ទ​ក្នុងការ​ស្នើ​ឲ្យ​រដ្ឋាភិបាល​​អនុម័ត​នូវការ​ឆ្លើយតប​ឬធ្វើ​បដិការ​​ដោយហាម​ប្រាម​ជនជាតិ​អាមេរិកាំង​មិនឲ្យធ្វើ​ដំណើរ​មកកាន់ប្រទេស​អ៊ីរ៉ាក់​ប្រសិនជា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោន​មិន​ព្រមដក​ការសម្រេចចិត្ត​របស់ខ្លួន​ចំពោះ​ការ​ហាម​ឃាត់​ជនជាតិ​អ៊ីរ៉ាក់​ចូល​ស្រុកអាមេរិកនោះ ។

សំណើរនេះ​គឺជា​ការឆ្លើយតប​ទៅនឹង​បទបញ្ជារបស់អង្គនីតិប្រតិបត្តិ​របស់​លោក​ប្រធានាធិបតី ដូណាល៉ ត្រាំ ដោយ​រារាំង​ប្រជាជន​អ៊ីរ៉ាក់ អ៊ីរ៉ង់​ ស៊ីរី ស៊ូដង់​ ស៊ូម៉ាលី លីប៊ី​និង​យេម៉ែន​មិនឲ្យ​ចូល​ប្រទេស​សហរដ្ឋអាមេរិក​ក្នុង​រយៈ​ពេល​៩០ថ្ងៃ​ ជា​ការផ្លាស់ប្តូរមួយដែល​លោក​​ធ្វើឡើង​ក្នុងកិច្ចខិតខំប្រឹង​ប្រែង​​កសាង​សុវត្ថិភាព​ចំពោះ​សហរដ្ឋអាមេរិក​ពី​ក្រុមភេរវករ​រ៉ាឌីកាល់​អ៊ីស្លាម ។

មន្ត្រីរដ្ឋសភាមួយរូបដែល​មានវត្តមាន​ក្នុងការ​បោះឆ្នោត​នោះ​បាន​ថ្លែងប្រាប់​ AFP ថា​សភា​បាន​ស្នើ​ទៅរដ្ឋាភិបាល​អ៊ីរ៉ាក់​ឲ្យ​ធ្វើការ​ឆ្លើយតប​នឹង​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាលអាមេរិកាំង​​បែបនេះប្រសិនជា​ភាគីអាមេរិក​មិន​ព្រម​ដក​ការសម្រេច​ចិត្ត​របស់ខ្លួនវិញ ។

​លោកសមាជិកសភា​លោក Hakim al-Zamili បានថ្លែងថា​សភាបានបោះឆ្នោត​ដោយ​សំឡេង​ភាគច្រើន​លើសំណើរ​ឲ្យ​រដ្ឋាភិបាល​អ៊ីរ៉ាក់​និង​ក្រសួង​ការ​បរទេស​ឆ្លើយតប​​ការ​សម្រេចចិត្ត​​របស់​អាមេរិកដែលហាមមិនឲ្យ​ពលរដ្ឋខ្លួនចូល​សហរដ្ឋអាមេរិក ។
ចំណែក​លោក Sadiq al-Laban ដែលជា​សមាជិកសភា​ដទៃ​ទៀត​បាន​អះអាងថា​ការ​បោះឆ្នោត​នេះ​គឺធ្វើ​ឡើង​ដើម្បី​ដាក់សំណើទៅ​រដ្ឋាភិបាល​ឲ្យ​ចាត់វិធានការណ៍​តប​ត​វិញ​ចំពោះ​ពលរដ្ឋអាមេរិក។ លោក Laban បានថ្លែងថា​យើង​ប្រឆាំង​នឹង​ជំហរ​​​របស់រដ្ឋាភិបាលថ្មី សហរដ្ឋ​អាមេរិក​ ។ យើងរំពឹងថា​រដ្ឋបាលថ្មី​អាមេរិក​នឹង​ពិចារណាឡើងវិញ​ចំពោះ​ការ​សម្រេចចិត្តនេះ ។

 

 

 

RELATED ARTICLES