Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរគាស់ផ្ទះប្រធានមន្ទីរកសិកម្ម លួចអស់ ២ម៉ឺនដុល្លារ

ចោរគាស់ផ្ទះប្រធានមន្ទីរកសិកម្ម លួចអស់ ២ម៉ឺនដុល្លារ

ខេត្តព្រៃវែង ៖ ផ្ទះមួយកន្លែង ត្រូវបានម្ចាស់ផ្ទះចាក់សោចោល យូរខែឆ្នាំមកហើយ និងត្រូវគេស្គាល់ថា ជាកម្មសិទ្ធិរបស់លោកអ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង ត្រូវបានក្រុមជនសង្ស័យនាំគ្នា ធ្វើសកម្មភាពគាស់ទម្លុះទម្លាយចូលទៅលួចសម្ភារៈប្រើប្រាស់ជាច្រើន គិតជាទឹកប្រាក់ ប្រមាណជាង ២ម៉ឺនដុល្លារ។

ផ្ទះដែលត្រូវក្រុមចោរលួចចូលគាស់លួចទ្រព្យសម្បត្តិ មានទីតាំងស្ថិតនៅភូមិព្រៃកំពែង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង មានម្ចាស់ឈ្មោះអ៊ុក សំណាង ភេទប្រុស អាយុ៥៥ឆ្នាំ ជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា សកម្មភាពដែលក្រុមចោរចូលគាស់នេះ គឺគ្មានអ្នកណាបានដឹងថា កើតឡើងតាំងពីពេលណានោះទេ គឺរហូតទាល់តែមកដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ពេលដែលលោកអ៊ុក សំណាង ជាម្ចាស់ផ្ទះ បានត្រឡប់មកមើលផ្ទះ ក៏ឃើញផ្ទះត្រូវគេគាស់ទម្លោះទម្លាយ បើកទ្វារចំហចោល ហើយរបស់ទ្រព្យក្នុងផ្ទះទាំងអស់ បាត់អស់គ្មានសល់ ទើបផ្អើលឆោឡោ និងប្តឹងសមត្ថកិច្ចឱ្យចុះពិនិត្យ និងស្រាវជ្រាវភ្លាមៗតែម្តង។

ប្រភពដដែល បញ្ជាក់ថា ទ្រព្យសម្បត្តិដែលបាត់បង់ភាគច្រើន គឺជាប្រភេទគ្រឿងឈើ ដែលរួមមាន តុបាយ ទូសម្លៀកបំពាក់ គ្រែ សាឡុង និងគ្រឿងសង្ហារិម ដែលមានចំនួនច្រើន។ ដូច្នេះគេសន្និដ្ឋានថា ក្រុមចោរធ្វើ សកម្មភាពចូលប្រមូលយកទ្រព្យសម្បត្តិទាំងនេះ មិនមែនតែមួយលើកនោះទេ គឺអាចធ្វើច្រើនលើកដឹក ជញ្ជូនទ្រង់ទ្រាយធំ និងមានគ្នាច្រើនថែមទៀតផង ប៉ុន្តែទំនងជាធ្វើឡើងនៅពេលយប់ជ្រៅ ទើបគ្មាននរ ណាដឹង៕

RELATED ARTICLES