Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចេញឆក់ដំបូង បានទូរស័ព្ទ១ រត់ចោលម៉ូតូ១

ចេញឆក់ដំបូង បានទូរស័ព្ទ១ រត់ចោលម៉ូតូ១

ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ជិះម៉ូតូម៉ាក PCX ធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់បុរសម្នាក់ ដែលកំពុងតែ ជិះកង់ហាត់ប្រាណ បានសម្រេច ស្រាប់តែទាក់ដៃចង្កូតកង់ បណ្តាលឱ្យដួលទាំងអស់គ្នា ធ្វើឱ្យជនសង្ស័យ ទាំង២នាក់ ភ័យស្លន់ស្លោ នាំគ្នារត់គេចខ្លួនបាត់ ដោយយកតែទូរស័ព្ទដែលឆក់បានទៅ ចំណែកម៉ូតូជិះធ្វើ សកម្មភាព ទុកចោលនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ទល់មុខរោង ចក្រផលិតមី ផ្លូវ២១៧ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។

តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ដោយសុំមិនបញ្ចេញឈ្មោះថា មុនកើតហេតុ គាត់បានជិះកង់ហាត់ ប្រាណ ចេញពីបុរីប៉េងហួត ដោយមានគ្នីគ្នាផ្សេងទៀត និងជិះកង់ផ្សេងៗគ្នា ខណៈពេលធ្វើដំណើរតាម បណ្តោយផ្លូវ២១៧ ទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ស្រាប់តែមានក្រុមជនសង្ស័យ ចំនួន២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HH-5585 មកពីក្រោយ ហើយក៏ធ្វើសកម្មភាព ឆក់យកទូរស័ព្ទរបស់គាត់ ១គ្រឿង ម៉ាក SAMSUNG Note10 ដែលគាត់ទុកក្នុងហោប៉ៅក្រោយខ្នង បាន សម្រេច ប៉ុន្តែភ្លាមៗនោះ ស្រាប់តែជនសង្ស័យទាក់ដៃចង្កូតម៉ូតូជាមួយនឹងកង់របស់គាត់ បណ្តាលឱ្យដួលគរ លើគ្នា បណ្តាលឱ្យរូបគាត់ រងរបួសរលាត់ក្បាលជង្គង់។ ហើយភ្លាមនោះ ពួកគាត់ក៏ស្រែកចោរ!ៗ ធ្វើឱ្យជន សង្ស័យទាំងនោះភ័យស្លន់ស្លោ នាំគ្នារត់គេចគេចខ្លួនចោលម៉ូតូ ១គ្រឿង នៅនឹងកន្លែង កើតហេតុតែម្តង។ ចំណែកទូរស័ព្ទរបស់គាត់ ត្រូវជនសង្ស័យយកទៅជាមួយបាត់។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ និងសាកសួរ អំពីដំណើររឿង រួចហើយបានយកម៉ូតូ PCX របស់ជនសង្ស័យ ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ខណ្ឌ ដង្កោ។

 ចំណែកជនរងគ្រោះ មិនបានទៅដាក់ពាក្យបណ្តឹងភ្លាមៗនោះទេ គឺជិះម៉ូតូកង់បី ទៅផ្ទះ ដើម្បីព្យាបាលរបួស សិន ទើបទៅដាក់ពាក្យបណ្តឹងតាមក្រោយ៕

RELATED ARTICLES