Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ហាញមុខក្រុមធាក់-កាប់ប្លន់ ១៨នាក់

បង្ហាញមុខក្រុមធាក់-កាប់ប្លន់ ១៨នាក់

ភ្នំពេញ ៖ ជនសង្ស័យ១៨នាក់ ពាក់ព័ន្ធប្រើហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ប្រើកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះ លួចមានស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ) និងកាន់កាប់អាវុធ ដោយគ្មានការ អនុញ្ញាត ត្រូវបានកម្លាំងត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌកំបូល និងខណ្ឌឫស្សីកែវ នាំមកបង្ហាញមុខជាសាធារណៈរួមគ្នា កាលពីព្រឹក ថ្ងៃទី១៩ ខែមករាឆ្នាំ ២០២៤។

ជនសង្ស័យទាំង១៨នាក់ ដែលត្រូវបានបង្ហាញមុខ រួមមាន ទី១-ឈ្មោះអ៊ុង ហេង ភេទប្រុស អាយុ១៧ឆ្នាំ។ ទី២-ឈ្មោះអ៊ុង ហុងគុយ ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៣-ឈ្មោះឈិន សុវណ្ណាវីន ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៤-ឈ្មោះចាន់ថា រិទ្ធីរាជ្ស ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៥-ឈ្មោះប៉ែន សុវីរៈ ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៦-ឈ្មោះថន រតនៈ ភេទប្រុស អាយុ១៩ឆ្នាំ។ ទី៧-ឈ្មោះសុខ ហ៊ុន ណារិទ្ធ ហៅដេមបូ។ ទី៨-ឈ្មោះសុខ លឿនឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ។ ទី៩-ឈ្មោះរ៉េត សិរីវឌ្ឍនៈ ហៅហុង ភេទប្រុស អាយុ១៨ឆ្នាំ។ ទី១០-ឈ្មោះម៉ើ សារីហ្វីន ភេទប្រុស អាយុ១៨ឆ្នាំ។ ទី១១-ឈ្មោះសយ គឹមស៊ន ភេទប្រុស អាយុ១៧ឆ្នាំ។ ទី១២-ឈ្មោះឃុន មេនឋានៈ ភេទប្រុស អាយុ១៨ឆ្នាំ។ ទី១៣-ឈ្មោះចាន់ លីហេង ភេទប្រុស អាយុ១៨ឆ្នាំ។ ទី១៤-ឈ្មោះលី ចាន់សុខថា ភេទប្រុស អាយុ២០ឆ្នាំ។ ទី១៥-ឈ្មោះនៅ វណ្ណៈ ហៅម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ។ ទី១៦-ឈ្មោះស៊ុន សំណាង ភេទប្រុស អាយុ១៩ឆ្នាំ។ ទី១៧-ឈ្មោះហម សុខធន់ ហៅតឿ ភេទប្រុស អាយុ២០ឆ្នាំ។ និងទី១៨-ឈ្មោះរុន រាជសី ភេទប្រុស អាយុ១៨ឆ្នាំ។

លោកវរសេនីយ៍ ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មកម្រិតស្រាល នៃស្នងការនគរបាល រាជធានីភ្នំពេញ បានឱ្យដឹងថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការ ងារនគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំបញ្ហាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ សរុបចំនួន ១៨នាក់ ហើយដកហូតបានម៉ូតូទាំងអស់ចំនួន ៩គ្រឿង កាំបិតប៉័ងតោ ចំនួន៣ ដុំថ្ម ចំនួន៣ដុំ និងកាំភ្លើងខ្លី ១ដើម ម៉ាកឡុក១៧។

លោកនាយការិយាល័យ បានបញ្ជាក់ថា ក្នុងនោះកម្លាំងនគរបាលការិយាល័យកម្រិតស្រាលស្រាវជ្រាវឃាត់ ខ្លួនបាន៦នាក់ កាលពី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២ ៤ពាក់ព័ន្ធបទល្មើស៣ករណីផ្សេងគ្នា  ប្រើហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស ធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយ គ្មានការអនុញ្ញាត។ ដោយក្នុងនោះខណ្ឌឫស្សីកែវ ឃាត់ខ្លួន បានចំនួន៧នាក់ កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (យកកាំបិតប៉័ងតោ កាប់ជនរងគ្រោះរងរបួសធ្ងន់ និងខូចខាតម៉ូតូ) ប្រព្រឹត្តិកាលពីយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២៤ នៅតាមផ្លូវបេតុង ក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ និង៥នាក់ទៀត ត្រូវបានកម្លាំង នគរបាលខណ្ឌកំបូល សហការជាមួយការិយាល័យ ស្រាវជ្រាវ ឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធបទលួចមានស្ថានទម្ងន់ទោស ដោយប្រព្រឹត្តហិង្សា (ធាក់ផ្តួលប្លន់យកម៉ូតូ) ចំនួន៣ករណី ផ្សេងគ្នា។

លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មកម្រិតស្រាល បានឱ្យដឹងទៀតថា បន្ទាប់ពី ឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនក្រុមជនសង្ស័យទាំង១៨នាក់ មកកាន់ការិយាល័យ បង្ហាញមុខរួមគ្នា រួចបាន បញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕

RELATED ARTICLES