Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពពុះសណ្តែកគីមី និងបង្គាចាក់ចាហួយ រកឃើញ លក់នៅត្រឡោកបែក

ពពុះសណ្តែកគីមី និងបង្គាចាក់ចាហួយ រកឃើញ លក់នៅត្រឡោកបែក

ភ្នំពេញ ៖ មន្ត្រីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប នៃក្រសួងពាណិជ្ជកម្ម បានរកឃើញបង្គាចាក់ចាហួយ ចំនួន៩,៥គីឡូក្រាម និងពពុះសណ្តែក មានផ្ទុកសារធាតុ គីមីហាមឃាត់ បូរ៉ាក់ (Borax) ៧គីឡូក្រាម ដែលកំពុងដាក់លក់នៅតាមបណ្តាទីផ្សារមួយចំនួន។

តាមប្រភពមន្ត្រីជំនាញ ក.ប.ប បានឱ្យដឹងថា សាខា ក.ប.ប ខេត្តកោះកុង ស្វាយរៀង កំពត និងខេត្តកែប កាលពីថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងមន្ត្រីជំនាញរបស់ខ្លួន ចុះត្រួតពិនិត្យទំនិញចម្រុះ គ្រប់ប្រភេទ ដែលដាក់លក់នៅគ្រប់ទីតាំងអាជីវកម្មនានា ស្ថិតក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយបានរកឃើញ ទំនិញចម្រុះខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ៣៥២,៣៦គីឡូក្រាម។ ជាមួយគ្នានេះដែរ មន្ត្រីជំនាញបានធ្វើតេស្តបឋមលើគំរូសំណាកម្ហូបអាហារ ចំនួន២៥គំរូ រួមមាន ពពុះសណ្តែក បង្គា មឹក ត្រីងៀតសមុទ្រ សណ្តែកបណ្តុះ៘  ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញពពុះសណ្តែក ចំនួន៧គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax)។

សូមបញ្ជាក់ផងដែរថា ទំនិញដែលពុំមានអនុលោមភាពទាំងនោះ ត្រូវបានមន្ត្រីជំនាញដកហូតយកមករក្សា ទុកនៅស្នាក់ការសាខា ដើម្បីបន្តនីតិវិធី។

ជាមួយគ្នានេះ មន្ត្រីនៃសាខា ក.ប.ប រាជធានីភ្នំពេញ ក្រោមកិច្ចសហការជាមួយមន្ត្រីបច្ចេកទេស នៃនាយក ដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប និងអាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ ចល័តផ្នែក ម្ហូបអាហារ ចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសមុទ្រ នៅលើផ្លូវ៥៩៨ ត្រឡោកបែក សរុបចំនួន៩ទីតាំង ដោយ បានដកយកគំរូសំណាក ចំនួន២២គំរូ រួមមាន មឹក បង្គា ក្តាម បង្កង ត្រីសមុទ្រ ៘ មកធ្វើតេស្ត និងវិភាគ នៅក្នុងរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ របស់អគ្គនាយកដ្ឋាន ក.ប.ប ដើម្បីពិនិត្យ ការពារក្រែងមាន ការដាក់ លាយសារធាតុគីមីហាមឃាត់ផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

ជាលទ្ធផល ក្រោយការពិនិត្យយ៉ាងហ្មត់ចត់ មន្ត្រីជំនាញ ក.ប.ប បានរកឃើញបង្គាចាក់ចាហួយ ចំនួន ៩,៥គីឡូក្រាម ដោយបានដកហូតភ្លាមៗ រួមទាំងចាត់វិធានការចំពោះម្ចាស់ទំនិញ តាមនីតិវិធីផងដែរ៕

RELATED ARTICLES