Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះជនឆបោកតាមតេឡេក្រាម តាមរូបភាព វិនិយោគតិច ចំណេញច្រើន

វ៉ៃខ្នោះជនឆបោកតាមតេឡេក្រាម តាមរូបភាព វិនិយោគតិច ចំណេញច្រើន

ភ្នំពេញ ៖ ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំងនាយកដ្ឋានប្រឆាំងបទ ល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានសហការជាមួយអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ ធ្វើការស្រាវជ្រាវនិងបង្ក្រាបលើបទល្មើសឆបោក ប្រាក់ ក្រោមរូបភាពវិនិយោគ ដែលផ្តល់ផលចំ ណេញច្រើនត្រលប់មកវិញ ដោយប្រើប្រាស់បណ្តាញសង្គម Telegram ធ្វើជាមធ្យោបាយ និងបង្ហូរប្រាក់ តាមរយៈគណនីធនាគារនៅកម្ពុជា។

ការបង្ក្រាបនេះ សមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ខ.ស.ភ ភេទប្រុស ជាសហចារី ធ្វើសកម្មភាពទទួលប្រាក់ឆបោកពីជនរងគ្រោះជាច្រើននាក់ ហើយករណីនេះគឺនៅមានជនសង្ស័យ មួយ ចំនួនទៀត ដែលសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនផងដែរ។

រហូតមកដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំ រឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។ បន្ទាប់មក ត្រូវបានចៅក្រមស៊ើប សួរ សម្រេចចេញដីកាឃុំខ្លួន ដាក់មណ្ឌលអប់រំកែប្រែ ព្រៃស (ម១) ពីបទឆបោក។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរម្លឹកដល់ជនទូទៅ កុំឱ្យចូលរួមសកម្មភាពទទួលនិង ដកប្រាក់ដែលគ្មានប្រភពច្បាស់លាស់ ដែលអំពើនេះ គឺជាបទល្មើស ធ្វើឱ្យសាមីខ្លួនត្រូវតែទទួលខុសត្រូវ ចំពោះមុខច្បាប់៕

RELATED ARTICLES