Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងគោស៊ីស្រូវ វ៉ៃ...ម្ចា...ស់...ដេ...កពេ...ទ្យ

ខឹងគោស៊ីស្រូវ វ៉ៃ…ម្ចា…ស់…ដេ…កពេ…ទ្យ

ខេត្តស្វាយរៀង ៖ ស្ត្រីវ័យចំណាស់ម្នាក់ ខឹងគោ ១ក្បាល ចូលមកស៊ីស្រូវក្នុងស្រែរបស់ខ្លួន ស្រាប់តែ ទៅរករឿងក្មេងស្រីជាម្ចាស់គោ រហូតឈានដល់អំពើហិង្សា ទាញដំបងវាយក្មេងស្រីរងគ្រោះ បណ្តាល ឱ្យរងរបួសធ្ងន់ ទីបំផុតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ១និង២៤នាទីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅចំណុចវាលស្រែមួយកន្លែង ស្ថិតក្នុងភូមិតាសេក ឃុំគគី ស្រុករមាសហែក។ រហូតមកដល់ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចបានចុះឃាត់ខ្លួនស្ត្រីបង្កហេតុ នាំយកមកសាកសួរ។

ស្ត្រីសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះប្រាក់ យឿន ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិតាសេក ឃុំគគី ស្រុករមាសហែក។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះមាន មីងយ៉ាន  អាយុ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិកើតហេតុ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១និង២៤នាទីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយ កើតឡើងនៅចំណុចភូមិតាសេក ឃុំគគី ស្រុក រមាសហែក បង្កដោយស្ត្រីសង្ស័យឈ្មោះប្រាក់ យឿន បានយកដំបងឫស្សី វាយទៅលើក្មេងស្រីរងគ្រោះ ឈ្មោះមាន មីងយ៉ាន បណ្តាលឱ្យរងរបួសធ្ងន់ ដោយសារមូលហេតុ ខឹងសត្វគោរបស់ជនរងគ្រោះ បាន ចូលទៅស៊ីស្រូវរបស់ខ្លួន (ជនសង្ស័យ) ទើបជនសង្ស័យខឹងសម្បា ចូលទៅដណ្តើមយកគោនោះទុក ដើម្បីទាមទារសំណងពីភាគីក្មេងស្រីរងគ្រោះ។ ប៉ុន្តែក្មេងស្រីរងគ្រោះ មិនព្រមឱ្យ ទើបកើតជាការឈ្លោះ ប្រកែកគ្នារហូតឈានដល់ប្រើហិង្សា ទាញដំបងវាយក្មេងស្រីរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។ក្រោយកើតហេតុ ភាគីក្មេងស្រីរងគ្រោះ បានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងឈានដល់ ការឃាត់ខ្លួនស្ត្រីសង្ស័យខាងលើ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នាំយកមកសាកសួរ និងរៀបចំកសាង សំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES