Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបំបែកសំបុកគ្រឿងញៀន វ៉ៃខ្នោះ១៣ ដកហូតថ្នាំ ញៀន២៥កញ្ចប់

បំបែកសំបុកគ្រឿងញៀន វ៉ៃខ្នោះ១៣ ដកហូតថ្នាំ ញៀន២៥កញ្ចប់

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះធ្វើការបង្ក្រាបទីតាំងជួញដូរនិងចែកចាយគ្រឿងញៀន ២កន្លែង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ១៣នាក់ និងដកហូតគ្រឿងញៀន ២៥កញ្ចប់។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន ខេត្តបន្ទាយមានជ័យ បាន ឲ្យដឹងថា ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំង ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានសហការ ជាមួយផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត បានស្រាវ ជ្រាវនិងកំណត់មុខសញ្ញា និងចុះប្រតិបត្តិការបង្ក្រាប ចំនួន២កន្លែង ឃាត់ខ្លួន ចំនួន១៣នាក់ (ស្រី២) ពីបទជួញ ដូរនិងចែកចាយគ្រឿងញៀន ចំនួន២១កញ្ចប់។

ទីតាំងទី១-ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះស៊ុន ពិសិដ្ឋ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់ ប៉ោយប៉ែត្រ ក្រុងប៉ោយប៉ែត ដកហូតគ្រឿងញៀន ប្រភេទម្សៅក្រាមសថ្លា ២ថង់ធំ និងថ្នាំញៀន គ្រាប់ពណ៌ ក្រហម ១ថង់ធំ និងឃាត់ខ្លួនអ្នកប្រើប្រាស់ ចំនួន៥នាក់ (ស្រីម្នាក់)។

ទីតាំងទី២-ឃាត់ខ្លួនជនសង្ស័យ ឈ្មោះធឿន រឿត ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិជាមួយគ្នាដក ហូតគ្រឿង ញៀនប្រភេទម្សៅក្រាមសថ្លា ១ថង់ធំ និង២១ថង់តូច និងជញ្ជីងថ្លឹងគ្រឿងញៀន ១គ្រឿង និងឃាត់ខ្លួនប្រើប្រាស់ ចំនួន៨នាក់។

លោកស្នងការរង បានបញ្ជាក់ថា ក្រោយឃាត់ជនសង្ស័យប្រុសស្រីទាំង១៣នាក់ខាងលើ ដកហូតគ្រឿងញៀន ២៥ថង់ (មាន៤ថង់ធំ និង២១ថង់តូច) រួចមក សមត្ថកិច្ចបានធ្វើការសាកសួរ និងទទួលបានចម្លើយសារភាពថា ក្នុងនោះមាន ២នាក់ ជាអ្នកជួញដូរនិងចែកចាយគ្រឿង ញៀន ចំណែក ១១នាក់ទៀត ជាអ្នកប្រើប្រាស់។ជនសង្ស័យទាំង១៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបងខេត្ត បន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES