Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជនពិការជើង ចុះទឹកស្រង់បាល់ លង់ស្លាប់

ជនពិការជើង ចុះទឹកស្រង់បាល់ លង់ស្លាប់

ខេត្តមណ្ឌលគិរី ៖ យុវជនពិការជើងម្នាក់ ឃើញក្មេងៗលេងបាល់លើខ្នងទំនប់ ធ្លាក់បាល់ចូលទឹក ក៏មាន ទឹកចិត្តចុះទៅជួយស្រង់បាល់ចេញពីទឹក ឱ្យក្មេងៗ ស្រាប់តែលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោងជាង១រសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចទំនប់ទឹកសែន សុខដុម ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។

យុវជនរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះដែង ទង អាយុ២៣ឆ្នាំ  ជនជាតិព្នង មានលំនៅ ភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានកូនក្មេង ១ក្រុមមានគ្នា ចំនួន ៤ទៅ៥នាក់ បានលេងបាល់នៅក្បែរទំនប់ខាងលើនោះ ក្រោយមក បាល់បានធ្លាក់ចូលក្នុងទឹក ឃើញដូច្នេះ យុវជនពិការជើងរងគ្រោះខាងលើ មានទឹកចិត្ត ចុះទៅយកបាល់ចេញពីក្នុងទឹក ដើម្បីឱ្យកូនក្មេងមួយក្រុមនោះ លេងបន្តទៀត ស្រាប់តែលិចក្នុងទឹក ធ្វើឱ្យមានការផ្អើលឆោឡោដល់បងប្អូនប្រជាពលរដ្ឋ មកជួយរាវរក ទម្រាំ រកឃើញ យុវជនរងគ្រោះ បានស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលសុខដុម បានចុះទៅពិនិត្យសព រួចសន្និដ្ឋានថា ជនរងគ្រោះខាងលើ ពិតជាបាន លង់ទឹក ស្លាប់ប្រាកដមែន រួចក៏ប្រគល់សពឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES