Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលេងបៀស៊ីគូទឹក ភ្លេចបាយទឹក ប៉ូលិសចាប់ ១១នាក់

លេងបៀស៊ីគូទឹក ភ្លេចបាយទឹក ប៉ូលិសចាប់ ១១នាក់

ខេត្តកំពង់ស្ពឺ ៖ ក្រុមអ្នកញៀនល្បែង (បៀ) ចំនួន១១នាក់ ត្រូវបានកម្លាំងនគរបាលសហការបង្ក្រាបបាន ក្រោយប្រមូលផ្តុំគ្នាលេងបៀ ស៊ីគូទឹក ឬស៊ីគូថៃ ភ្លេចបាយភ្លេចទឹក។

ការបង្ក្រាបក្រុមអ្នកញៀនល្បែងនេះ បានធ្វើឡើង កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នៅភូមិអម្ពិលផ្អែម ឃុំរលាំងចក ស្រុកសំរោងទង។

ក្រុមអ្នកញៀនល្បែងទាំង ១១នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះអឿង ចន្ថា ភេទស្រី អាយុ៤៦ឆ្នាំ ម្ចាស់ទីតាំង។ ទី២-ឈ្មោះសុខ ស្រីនាង ភេទស្រី អាយុ៥៣ឆ្នាំ។ ទី៣-ឈ្មោះឈឹម វណ្ណា ភេទស្រី អាយុ៦០ឆ្នាំ។ ទី៤-ឈ្មោះហ៊ីម ម៉ារី ភេទស្រី អាយុ៤២ឆ្នាំ។ ទី៥-ឈ្មោះសុខ ស្រីរាម ភេទស្រី អាយុ៣៥ឆ្នាំ។ ទី៦-ឈ្មោះអឿង សារ៉ុម ភេទប្រុស អាយុ៤៨ឆ្នាំ។ ទី៧-ឈ្មោះស៊ិន ហេង ភេទស្រី អាយុ៤៥ឆ្នាំ។ ទី៨-ឈ្មោះទូច សាបាន ភេទស្រី អាយុ៦០ឆ្នាំ។ ទី៩-ឈ្មោះហ៊ុន ស្រីឡុញ ភេទស្រី អាយុ២៦ឆ្នាំ។ ទាំង៩នាក់ មានលំនៅ ភូមិអម្ពិលផ្អែម ឃុំរលាំងចក ស្រុកសំរោងទង។ ទី១០-ឈ្មោះង៉ែត សាវ៉ាត ភេទប្រុស អាយុ៤២ឆ្នាំ មានលំនៅ ភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង និងទី១១-ឈ្មោះសៅ ភារុន ភេទប្រុស អាយុ៤០ឆ្នាំ មានលំនៅ ភូមិត្រពាំងថ្ម ឃុំរលាំងចក ស្រុកសំរោងទង។

ក្រោយឃាត់ខ្លួន ក្រុមអ្នកញៀនល្បែងខាងលើ ត្រូវបាននគរបាលស្រុកសំរោងទង ដកហូតវត្ថុតាង រួមមាន បៀ ចំនួន២ហ៊ូ កម្រាល ចំនួន២ ម៉ូតូ ចំនួន២គ្រឿង និងលុយ មួយចំនួន។

ក្រុមអ្នកញៀនល្បែង និងម្ចាស់ទីតាំង ទាំង១១នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES