Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសុំលុយ៥ម៉ឺន ម៉ែមិនឲ្យ កូនដុតផ្ទះចោល

សុំលុយ៥ម៉ឺន ម៉ែមិនឲ្យ កូនដុតផ្ទះចោល

ខេត្តកំពង់ចាម ៖ យុវជនឈាមរាវម្នាក់ បានសុំលុយម្តាយ ចំនួន៥ម៉ឺនរៀល ដើម្បីទៅទិញខោអាវថ្មី តែម្តាយមិនឱ្យ ស្រាប់តែកូនប្រុសកំណាច ខឹងសម្បា មិនស្តាប់ហេតុផល បែកគំនិត ទិញសាំង យក មកចាក់ដុតផ្ទះម្តាយចោល បណ្តាលឱ្យឆាបឆេះហ្មត់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង២០នាទីរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ។

ជនបង្កហេតុដែលដុតផ្ទះម្តាយខ្លួនឯងចោល មានឈ្មោះហួត លីហ័រ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិត ប្រាកដ មានលំនៅក្នុងភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ។ ចំណែកផ្ទះដែលរងការឆាបឆេះអស់ទាំងស្រុង ជាប្រភេទផ្ទះប៉ិត ២ខ្នង ដំបូលប្រក់ក្បឿង ជញ្ជាំងបាំងស័ង្កសី ម្ចាស់ផ្ទះឈ្មោះឃាង ផល្លី ភេទស្រី អាយុ៥៥ឆ្នាំ ជាស្ត្រីមេម៉ាយ និងត្រូវជាម្តាយបង្កើតរបស់ជនបង្កហេតុ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ករណីអគ្គិភ័យនេះ បានកើតឡើង ដោយមូលហេតុផ្តើម ចេញពីជន សង្ស័យឈ្មោះ ហួត លីហ័រ បានទៅសុំលុយម្តាយបង្កើត (ឃាង ផល្លី) ចំនួន៥ម៉ឺរៀល ប្រាប់ថាយក ទៅទិញ ខោអាវថ្មី។ ពេលនោះ ស្ត្រីជាម្តាយ បានប្រាប់ថា ម៉ែមិនមានលុយទេ ស្រាប់តែកូនប្រុសមិនស្តាប់ហេតុផល បែរជាខឹងច្រឡោតយ៉ាងខ្លាំង ព្រមទាំងបោះសម្តីដាក់ម្តាយថា “បើមិនឱ្យលុយទេ មិនបាច់នៅផ្ទះហ្នឹងទេ ដុតផ្ទះចោលឥឡូវហើយ…”។

ប្រភពដដែល បន្តថា ក្រោយពេលនិយាយរួច ជនបង្កហេតុជាកូនប្រុស ឈ្មោះហួត លីហ័រ បានឡើងជិះម៉ូតូ ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ចេញពីផ្ទះ ទៅទិញសាំង ចំនួនកន្លះលីត្រ  និងដែកកេះ ចំនួន១ រួចជិះម៉ូតូត្រឡប់មកផ្ទះវិញ ធ្វើសកម្មភាពចូលក្នុងបន្ទប់ក្រោមផ្ទះរបស់ម្តាយបង្កើត ហើយយកសាំង ចាក់ ទៅលើខោអាវ និងលើពូក នៅក្នុងបន្ទប់របស់ម្តាយ  បន្ទាប់មកក៏កេះដែកកេះដុត បណ្តាល ឱ្យកើត ជាអណ្តាត ភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅ និងខូចខាតទាំងផ្ទះ រួមនិងសម្ភារៈប្រើប្រាស់អស់គ្មានសល់តែម្តង៕

RELATED ARTICLES