Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកសម្បកកង់ ​ផលិត​ផល​ចិន ​វាយលុកយ៉ាង សន្ធាប់លើ ទីផ្សារ​កូរ៉េខាងត្បូង

សម្បកកង់ ​ផលិត​ផល​ចិន ​វាយលុកយ៉ាង សន្ធាប់លើ ទីផ្សារ​កូរ៉េខាងត្បូង

ទីផ្សារសម្បកកង់រថយន្ត៖ ទិន្នន័យទីផ្សារបង្ហាញ​ឲ្យ​ដឹងកាលពីថ្ងៃអង្គារនេះ​ថា​ស្ទើរតែ​១ភាគ៣​នៃ​សម្បកកង់រថយន្ត​ដែល​បាន​នាំចូល​ប្រទេស​កូរ៉េ​ខាងត្បូង​កាលពី​ឆ្នាំ​ទៅ​ត្រូវបាន​ផលិត​ក្នុង​ប្រទេស​ចិន​ ។

យោងតាម​សមាគម​ក្រុមហ៊ុន​ផលិត​សម្បកកង់​រថយន្ត​កូរ៉េខាងត្បូង​ ប្រទេស​នេះ​បាន​នាំចូល​សម្បកកង់​ក្នុង​ទំហំទឹកប្រាក់​៥៩៩លានដុល្លារ​ក្នុងអំឡុងពេល​ពេញ​មួយឆ្នាំ​២០១៦ ។ ក្នុងចំណោម​ទំហំទឹកប្រាក់​នៃការនាំចូល​សរុប​ មាន​១៧៥លាន​ដុល្លារ​ឬស្មើនឹង​៣៣,៦%​គឺ​​ត្រូវបាន​នាំចូល​ពី​ប្រទេស​ចិន​កើនឡើង​២,១%​ធៀប​នឹង​​​ឆ្នាំទៅ ។

ចំណែក​សម្បកកង់​ផលិតក្នុងប្រទេស​អាល្លឺម៉ង់​ស្មើនឹង​៩,៥%​នៃ​ទំហំនាំចូល​សរុប​ ដែលតាមពីក្រោយដោយ​ផលិតផលសម្បកកង់រថយន្ត​របស់ជប៉ុន​ដែល​កាន់កាប់​បាន៩%​នៃ​ផ្សារហ៊ុន​។

តួលេខបង្ហាញថា ជាការកត់សម្គាល់​ ចិន​ស្មើនឹង​៧៩,៥%​នៃ​សម្បកកង់​រថយន្ត​បម្រើឲ្យ​ផ្នែក​ពាណិជ្ជ​កម្ម​ដែលបាននាំចូល​សរុបទាំងអស់​កាលពីឆ្នាំ​ទៅ ។ ប៉ុន្តែ​​​​​​​ផ្សារហ៊ុននៃ​​សម្បកកង់​រថយន្តទេសចរណ៍​របស់ចិន​ដែលបាននាំចូល​កូរ៉េខាង​ត្បូង​មានត្រឹមតែ​១៥%​ប៉ុណ្ណោះ។

អ្នកឃ្លាំមើល​ទីផ្សារ​គូសបញ្ជាក់​ថា​សម្បកកង់រថយន្ត​ផលិតផលចិន​សម្រាប់​រថយន្ត​ប្រភេទទេសចរណ៍​នឹងបន្ត​កើនឡើង​នូវ​ផ្សារហ៊ុន​របស់ខ្លួន​នៅ​កូរ៉េខាងត្បូង​ ជាពិសេស​គឺ​តាមពីក្រោយក្រុមហ៊ុន​ផលិតសម្បកកង់​លំដាប់​លេខ២​របស់កូរ៉េខាងត្បូង​ Kumho Tire Co. ​​ដោយ​ក្រុមហ៊ុន Doublestar Tire Industrial Co របស់ចិន ។

RELATED ARTICLES