Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចិនព្រហើន បើកឡានបុករះ ចង់វ៉ៃប៉ូលិស ជាប់ខ្នោះ

ចិនព្រហើន បើកឡានបុករះ ចង់វ៉ៃប៉ូលិស ជាប់ខ្នោះ

ភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់ បានបើករថយន្តទំនើប ១គ្រឿង ក្នុងល្បឿនយ៉ាងលឿន និងបានវ៉ាជែងគេឯង ពេញផ្លវ ធ្វើឱ្យជ្រុលទៅបុករះម៉ូតូកង់បី ១គ្រឿង និងរថយន្ត ១គ្រឿង បណ្តាលឱ្យរងការខូចខាត លុះសមត្ថកិច្ចចុះមកដល់ ហៅទៅប៉ុស្តិ៍ ដើម្បីសាកសួរ បែរជាបញ្ចេញចរិតច្រឡោងខាម រកវាយទាំងសមត្ថកិច្ចទៀត ទើបកម្លាំងសមត្ថកិច្ចសម្រេចចាប់វាយខ្នោះ នាំយកទៅសាកសួរតែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវលេខ២៣៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តទំនើប ១គ្រឿង ម៉ាក Porsche វ៉ាគេឯងពេញផ្លូវ លុះមកដល់ត្រង់ចំណុចកើតហេតុ ជ្រុលទៅបុកម៉ូតូកង់បី ១គ្រឿង ហើយបន្តទៅបុករថយន្ត ១គ្រឿងទៀត ម៉ាក CRV បណ្តាលឱ្យរងការខូចខាត ប៉ុន្តែសំណាងល្អ មិនមានអ្នករងរបួសនោះទេ។

បន្ទាប់ពីកើតហេតុភ្លាម កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ និងបានហៅបុរសជាជន ជាតិចិន ដែលបើកឡានបង្កហេតុ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីសាកសួរ ប៉ុន្តែបុរសជាជនជាតិចិននេះ មិនព្រមសហការជាមួយកម្លាំងសមត្ថកិច្ចនោះទេ និងថែមទាំងបញ្ចេញចរិតកោងកាច រកវាយកម្លាំងសមត្ថកិច្ចថែមទៀត ទើបកម្លាំងសមត្ថកិច្ចបានចាប់វាយខ្នោះ យកទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់ តែម្តង។

ចំណែកមធ្យោយបាយទាំង៣គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង រួចអូសយកទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធី នៅពេលក្រោយ៕

RELATED ARTICLES