Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនប្រសាបើកឡានបុ...ក...ជញ្ជាំងផ្ទះ បាក់សង្កត់ម៉ែក្មេក...ស្លា....ប់

កូនប្រសាបើកឡានបុ…ក…ជញ្ជាំងផ្ទះ បាក់សង្កត់ម៉ែក្មេក…ស្លា….ប់

ខេត្តតាកែវ ៖ បុរសម្នាក់ បានបើករថយន្តតូយ៉ូតា តាកូម៉ា ១គ្រឿង ចូលផ្ទះរបស់ខ្លួន ស្រាប់តែជ្រុលទៅបុកជញ្ជាំងផ្ទះ ធ្វើឱ្យបាក់ជញ្ជាំងថ្ម សង្កត់ស្ត្រីចំណាស់ជាម្តាយក្មេក បណ្តាលឱ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង៣៥នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិក្រាំងអម្ពិល ឃុំកណ្តឹង ស្រុកបាទី។

ស្ត្រីរងគ្រោះជាម្តាយក្មេកដែលបាត់បង់ជីវិត មានឈ្មោះសាំង សារឹម អាយុ៧៥ឆ្នាំ មុខរបរ ចាស់ជរា។ ចំណែកអ្នកបើកបររថយន្តបង្កហេតុ ត្រូវជាកូនប្រសាស្ត្រីរងគ្រោះ មានឈ្មោះទិន ភ័ស ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ។ ទាំង២នាក់ម្តាយក្មេក និងកូនប្រសា ស្នាក់នៅផ្ទះជាមួយគ្នា ស្ថិតក្នុងភូមិក្រាំងអម្ពិល ឃុំកណ្តឹង ស្រុកបាទី។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ បុរសជាកូនប្រសា ឈ្មោះទិន ភ័ស បានបើករថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា តាកូម៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BS-1437 ទៅដឹកសម្ភារៈជាងសំណង់ រួចក៏បើកត្រឡប់មកផ្ទះវិញ លុះពេលមកដល់មុខផ្ទះ ដោយសារដីមានសភាពទួលខ្ពស់ ណាមួយរថយន្តដឹកធ្ងន់ផង ទើបអ្នកបើកបរបានជាន់ហ្គារខ្លាំង ដើម្បីឡើងទួល ស្រាប់តែរថយន្តបានជ្រុលល្បឿនទៅបុកជញ្ជាំងផ្ទះ (ជញ្ជាំងថ្ម) យ៉ាងពេញទំហឹង បណ្តាលឱ្យបាក់ជញ្ជាំងថ្ម សង្កត់ស្ត្រីរងគ្រោះជាម្តាយក្មេក បណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើការពិនិត្យ និងវាស់វែងទីតាំងកើតហេតុ រួចធ្វើកំណត់ហេតុ ប្រគល់សពស្ត្រីរងគ្រោះឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនបង្កហេតុ ត្រូវបានឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES