Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកធនាគារកណ្តាល ​ព្រមានអ្នកប្តូរ ប្រាក់​ខុស ច្បាប់​ឲ្យ​សុំ​អាជ្ញាប័ណ្ណ

ធនាគារកណ្តាល ​ព្រមានអ្នកប្តូរ ប្រាក់​ខុស ច្បាប់​ឲ្យ​សុំ​អាជ្ញាប័ណ្ណ

វិស័យធនាគារ៖ ធនាគារឥណ្ឌូណេស៊ី(Bank Indonesia) បាន​ព្រមាន​បណ្តា​ទីតាំង​ប្តូរប្រាក់​ក្រៅពី​គ្រឹះស្ថានធនាគារ​ដែលគ្មាន​ច្បាប់​ទម្លាប់​ត្រឹម​ត្រូវ​ទៅ​ធ្វើការ​ដាក់​ពាក្យ​សុំ​អាជ្ញាប័ណ្ណ​ក្នុងអំឡុងពេល​អន្តរកាលដែល​គេកំពុងធ្វើឡើង​ដែល​តម្រូវ​ឲ្យ​​អាជីវករទាំងនោះ​ប្រតិបត្តិការ​ដោយ​ស្របច្បាប់ ។

​ធនាគារកណ្តាលមួយនេះ​បានដាក់​ឲ្យ​ជាប់ពន្ធនូវ​អំឡុងពេល​អន្តរកាល​ចាប់​តាំង​ពី​ថ្ងៃទី​៦​ខែតុលា​ឆ្នាំ​២០១៦​រៀងមក​នៅពេល​ដែល​ខ្លួន​បាន​ចេញ​​បទបញ្ជាក៏ដូចជា​សារាចរណែនាំ​មួយ​ដែល​ជាប់ទាក់ទងនឹង​សេចក្តីត្រូវការ​ជាចាំបាច់​ដែលគេ​ម្រូវ​ឲ្យ​មាន​អាជ្ញាប័ណ្ណដើម្បីប្រកបអាជីវកម្មនេះ​។ បណ្តាអ្នក​ប្តូរប្រាក់​ដែលគ្មានអាជ្ញា​ប័ណ្ណ​ត្រូវបាន​ផ្តល់​ឱកាស​ឲ្យ​ធ្វើការ​ដាក់​ពាក្យ​ស្នើសុំ​រហូតដល់​ថ្ងៃទី​៧ខែមេសា​ខាងមុខនេះ ។

ធនាគារ​កណ្តាល​ឥណ្ឌូណេស៊ី​នឹង​សហការជាមួយនិង​អង្គភាព​ប៉ូលិស​ជាតិ​ មជ្ឈមណ្ឌលវិភាគ​និង​រាយការណ៍​ពី​កិច្ចការ​ជំនួញ​ផ្នែកហិរញ្ញវត្ថុ​ ទីភ្នាក់ងារ​ BNN ដើម្បី​បង្ក្រាប​នូវ​ទីតាំង​ប្តូរ​ប្រាក់ខុសច្បាប់​ទាំងឡាយ​ណាដែល​ខកខាន​មិនបាន​បំពេញ​តាម​សេចក្តីណែនាំ​ក៏ដូចជា​ផ្លូវ​ច្បាប់​ត្រឹមត្រូវ​បន្ទាប់ពី​អំឡុងពេល​អន្តរកាល​បានបញ្ចប់ ។

នាយកប្រតិបត្តិធនាគារកណ្តាលឥណ្ឌូណេស៊ីនិង​ជា​អ្នកគ្រប់គ្រង​ជាន់​ខ្ពស់​គោលនយោបាយ​នៃប្រព័ន្ធ​បង់​ប្រាក់​លោក Eni V.Panggabean ​​បាន​លើកឡើង​នៅក្នុងសន្និសិទកាសែតមួយ​កាលពីថ្ងៃច័ន្ទថា​ អ្នកដាក់ពាក្យ​ស្នើ​សុំ​ចាំបាច់ត្រឹម​តែ​ដាក់ពាក្យ​ស្នើ​មួយ​ដែល​មានភ្ជាប់ជាមួយ​និង​ឯកសារមួយចំនួន​ជូន​ធនាគារ​តែប៉ុណ្ណោះ ។ ហើយវាក៏ពុំមានការ​បង់ថ្លៃអ្វី​នោះឡើយ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES