Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចមាន់ទាអ្នកភូមិអត់អី លួចទូរស័ព្ទ ជាប់ខ្នោះ២

លួចមាន់ទាអ្នកភូមិអត់អី លួចទូរស័ព្ទ ជាប់ខ្នោះ២

ខេត្តកណ្តាល ៖ ជនសង្ស័យ ចំនួន២នាក់ គឺជាមុខសញ្ញាសកម្មខាងលួចមាន់ទាអ្នកភូមិ លុះក្រោយមកបែកគំនិតធ្វើសកម្មភាពលួចទូរស័ព្ទ ២គ្រឿង ដែលគេដាក់សាកថ្ម លុះព្រឹកឡើង ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់វាយខ្នោះទាំង២នាក់។

ករណីលួចទូរស័ព្ទនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នៅចំណុច ភូមិពោធិ៍ដុះ ឃុំបារគូ ស្រុកកណ្តាលស្ទឹង។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះផន ម៉ានុត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិពោធិ៍ដុះ ឃុំបារគូ ស្រុកកណ្តាលស្ទឹង និងទី២-ឈ្មោះធី ចាន់ធូ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិពោធិ៍ដុះ ឃុំបារគូ ស្រុកកណ្តាលស្ទឹង។ ចំណែកជនរងគ្រោះ មានឈ្មោះនូ បូរ៉ា ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិពោធិ៍ដុះ ឃុំបារគូ ស្រុកកណ្តាលស្ទឹង (ពុំដាក់ពាក្យបណ្តឹង)។

រីឯវត្ថុតាងចាប់យក រួមមាន ទូរស័ព្ទដៃ ចំនួន២គ្រឿង ១-ម៉ាក iPhone 13Pro Max ពណ៌ទឹកប៊ិក ២-ម៉ាក OPPO A31 ពណ៌ខ្មៅ (ជារបស់ជនរងគ្រោះ)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ កូនប្រុសរបស់ជនរងគ្រោះ និងក្រុមគ្រួសារ បានយកទូរស័ព្ទ ២គ្រឿងខាងលើ ដាក់សាកថ្មនៅលើតុ ហើយនាំគ្នាចូលសម្រាន្តលក់ទៅ។ រហូតមកដល់វេលាម៉ោង ៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ក្រុមគ្រួសារជនរងគ្រោះ ភ្ញាក់ពីដេក ទើបដឹងបាត់ទូរស័ព្ទ ទាំង២គ្រឿង ក៏ផ្អើលឆោឡោ ពេលនោះជនរងគ្រោះត្រឡប់មកពីធ្វើការវិញ ក្រុមគ្រួសារប្រាប់ថា បាត់ទូរស័ព្ទ ជនរងគ្រោះមានការសង្ស័យទៅលើជនសង្ស័យទាំង២នាក់ខាងលើ រួចជនរងគ្រោះនិងកូន បានដើរទៅផ្ទះជនសង្ស័យ ឈ្មោះនុត ដើម្បីសួររឿងទូរស័ព្ទ ពេលនោះជនសង្ស័យឈ្មោះនុត បានប្រាប់ថា ឃើញជនសង្ស័យឈ្មោះចាន់ធូ រត់ពួនក្រោយផ្ទះពូ ពេលនោះជនរងគ្រោះ បានរាយការណ៍ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលបារគូ តែម្តង។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារគូ បានចុះមកដល់ផ្ទះជនសង្ស័យ ដើម្បីសាកសួរ តែជនសង្ស័យនៅតែប្រកែក ទើបកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារគូ សាកសួរនិងប្រើវិធានការជំនាញ ទើបជនសង្ស័យព្រមឆ្លើយសារភាពថា ខ្លួនពិតជាបានលួចទូរស័ព្ទរបស់ជនរងគ្រោះប្រាកដមែន។ បន្ទាប់មក ជនសង្ស័យ បាននាំសមត្ថកិច្ចទៅយកទូរស័ព្ទដែលខ្លួនលួចបាន ហើយយកទៅលាក់នៅផ្ទះរបស់ខ្លួន ប្រគល់ឱ្យជនរងគ្រោះវិញ។

ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំ រឿង តាមនីតិវិធី។

សមត្ថកិច្ចបានបញ្ជាក់ថា កន្លងមក ជនសង្ស័យទាំង២នាក់ គឺជាមុខសញ្ញាសកម្មភាព តែងធ្វើសកម្មភាពលួចសត្វមាន់ទា របស់អ្នកភូមិ ជាញឹកញាប់៕

RELATED ARTICLES