Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្នងការ បញ្ជាវែកមុខក្រុមគាបស៊ីលុយក្មេងស្ទាវ ពេលយប់

ស្នងការ បញ្ជាវែកមុខក្រុមគាបស៊ីលុយក្មេងស្ទាវ ពេលយប់

ភ្នំពេញ ៖ យុវជនចំនួន៥នាក់ បានអះអាងថា មានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ បានធ្វើការស្ទាក់ឃាត់ម៉ូតូរបស់ពួកគេ ដែលកំពុងជិះតាមផ្លូវ នៅពេលយប់ គាបស៊ីលុយ ហើយគេចខ្លួនអស់ លុះក្រោយមានការផ្សព្វផ្សាយព័ត៌មានបែបនេះភ្លាម កម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអន្តរាគមន៍ នាំយកយុវជនទាំង៥នាក់ ទៅសាកសួរ បែរជាយុវជនទាំងនោះឆ្លើយថា មិនមែនជាកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ នោះទេ ហើយក៏មិនដឹងថាកម្លាំងខាងណាឱ្យពិតប្រាកដដែរ តែយ៉ាង ណា ករណីនេះលោក ស្នង ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជថានីភ្នំពេញ បានចេញ បញ្ជាឱ្យសមត្ថកិច្ចជំនាញ ស្រាវជ្រាវរកក្រុមនោះ ឱ្យឃើញ ដើម្បីនាំយកមកចាត់ការតាមច្បាប់។

តាមប្រភពពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ថា មានយុវជន៥នាក់ បានអះអាងថា ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ចាប់ឃាត់ម៉ូតូ និងគាបយកលុយពួកគេ តាមដងផ្លូវ កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅគោលដៅខាងមុខការាស់ សាំងតេលា ផ្លូវវេងស្រេង។

ពាក់ព័ន្ធនឹងករណីខាងលើ ក្រោយពីមានការផ្សាយព័ត៌មានតាមបណ្តាញសង្គមបែបនោះ នៅយប់ថ្ងៃដដែលនោះ សមត្ថកិច្ចបាន កោះហៅយុវជនទាំង៥នាក់ មកសាកសួរបំភ្លឺ។

ក្រោយពីបំភ្លឺរួច យុវជនទាំង៥នាក់ បានប្រាប់ថា មិនមែនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌ មានជ័យនោះទេ ពួកគេមិនច្បាស់ថា សមត្ថកិច្ចខាងណានោះឡើយ។

ពាក់ព័ន្ធករណីនេះដែរ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំង ការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីស្រាវជ្រាវជាបន្ទាន់ រកមុខសញ្ញា ដើម្បីអនុវត្តវិធានការច្បាប់៕

RELATED ARTICLES