Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងស្ទាវកា...ប់...គ្នា ស្លា...ប់...១ ជាប់ខ្នោះ១០

ក្មេងស្ទាវកា…ប់…គ្នា ស្លា…ប់…១ ជាប់ខ្នោះ១០

ខេត្តព្រះសីហនុ ៖ ក្រុមក្មេងទំនើង ចំនួន២ក្រុម ប្រដាប់ដោយដាវ កាំបិត បានធ្វើសកម្មភាពដេញកាប់ប្រហារគ្នាយ៉ាងឃោរឃៅ បណ្តាលឱ្យយុវជនម្នាក់រងរបួសយ៉ាងធ្ងន់ ឈាមហូរដាបខ្លួន និងបានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ លុះសមត្ថកិច្ចបើកការស្រាវជ្រាវ ក៏ឈានដល់ការឃាត់ខ្លួនបានក្មេងទំនើងសរុប ចំនួន១០នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីក្មេងទំនើងដេញកាប់ចាក់គ្នាបណ្តាលឱ្យស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅម្តុំខាងក្រោយឌីឌីម៉ាក ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។

យុវជនរងគ្រោះដែលត្រូវក្មេងទំនើងកាប់ស្លាប់ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ  គ្រាន់តែដឹងថាមានស្រុកកំណើតនៅខេត្តសៀមរាប។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកថា នៅចំណុចម្តុំខាងក្រោយឌីឌីម៉ាក ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ មានក្មេងទំនើង ចំនួន២ក្រុម បានដេញវាយតប់ កាប់ចាក់គ្នាយ៉ាងប្រសាចពេញផ្លូវ មុខផ្ទះប្រជាពលរដ្ឋ បង្កមានការភ័យខ្លាចយ៉ាងខ្លាំង ដោយក្នុងនោះមានក្មេងប្រុសម្នាក់ បានរងរបួសធ្ងន់ ដេកដួលលើដី ឈាមដាបខ្លួន ចំណែកអ្នកផ្សេងទៀត មានរបួសធ្ងន់-ស្រាល។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល ខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងសមត្ថកិច្ចចម្រុះ ចុះទៅកន្លែងកើតហេតុ ដើម្បីអន្តរាគមន៍ស្រាវជ្រាវតាមចាប់ជនបង្កហេតុ។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានកំណត់មុខសញ្ញាជនសង្ស័យមួយក្រុម ដែលបង្កហិង្សាហើយបានឃាត់ខ្លួន ខណៈអ្នកបង្កហេតុមួយចំនួន កំពុងរត់គេចខ្លួន។

ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនយុវជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ ប៉ុន្តែដោយសារស្ថានរបួសធ្ងន់ពេក ទើបត្រូវបានបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅភ្នំពេញ ប៉ុន្តែបានស្លាប់ ពេលដល់មន្ទីរពេទ្យ។ជុំវិញករណីខាងលើនេះ លោកវរសេនីយ៍ឯក លី សុខហ៊ី ស្នងការរងទទួលផែនព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ចំពោះករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ បានជាង១០នាក់ និងកំពុងធ្វើការសាកសួរ ស្រាវជ្រាវបក្ខពួក ដែលនៅសេសសល់បន្តទៀត៕

RELATED ARTICLES