Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអាធំគេចអាតូច ក្រឡាប់ផ្ងារជើង

អាធំគេចអាតូច ក្រឡាប់ផ្ងារជើង

ភ្នំពេញ ៖ រថយន្តបែនដឹកដីមួយគ្រឿង បានបើកគេចពីរថយន្ត ១គ្រឿងទៀត ធ្វើឱ្យក្រឡាប់ផ្ងារជើង ចាក់ដីពេញផ្លូវ តែសំណាងល្អ មិនបណ្តាលឱ្យមានអ្នកណារងរបួសនោះទេ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង១៥នាទីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ២  ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុខពេលកើតហេតុ គេឃើញបុរសម្នាក់បានបើករថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស តាមផ្លូវជាតិលេខ២ ក្នុងទិសដៅពីកើត ទៅលិច ពេលមកដល់ចំណុចកើតហេតុ បានបត់ឆ្វេង ស្របពេលនោះមានបុរសម្នាក់បានបើករថយន្ត បែនដឹកដី មកពីក្រោយយ៉ាងលឿន បានបួងចង្កូតគេចខ្លាំងពេក ព្រោះតែខ្លាចបុករថយន្តព្រូស ទើបធ្វើឱ្យរថយន្តដឹកដី ក្រឡាប់ផ្ងារជើង ចាក់ដីរាយប៉ាយពេញផ្លូវ តែសំណាងល្អមិនមានអ្នកណាម្នាក់រងរបួសក្នុងករណីនោះទេ តែអ្នកបើកបររថយន្តបង្កហេតុ បានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ សហការជាមួយសមត្ថកិច្ចជំនាញ ចរាចរណ៍ខណ្ឌដង្កោ ធ្វើការពិនិត្យកន្លែងកើតហេតុ។ បន្ទាប់ពីពិនិត្យជាក់ស្តែងឃើញថា រថយន្តខាងលើ មិនប៉ះពាលដល់សម្បត្តិរដ្ឋ និងមិនបង្កគ្រោះថ្នាក់ដល់អ្នកណានោះ ទើបសមត្ថកិច្ចឱ្យខាងតំណាងរថយន្តបែនដឹកកដី ហៅរថយន្តស្ទូច មកស្ទូចរថយន្តចេញ ព្រមទាំងកើបនិងបាញ់ទឹកលាងសម្អាតផ្លូវឱ្យស្អាតឡើងវិញ៕

RELATED ARTICLES