Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបជល់មាន់ ចាប់មនុស្ស៤នាក់ មាន់២ក្បាល

បង្ក្រាបជល់មាន់ ចាប់មនុស្ស៤នាក់ មាន់២ក្បាល

ខេត្តកំពង់ស្ពឺ ៖ ក្រុមអ្នកញៀនល្បែងជល់មាន់ ចំនួន៤នាក់ រួមនិងមាន់ជល់ ចំនួន២ក្បាល ត្រូវបានកម្លាំងនគរបាលសហការបង្ក្រាបបាន ខណៈដែលអ្នកញៀនល្បែងជាច្រើននាក់ បានរត់គេចខ្លួនបាតជើងសព្រាត ក្រោយប្រមូលផ្តុំគ្នាលេងល្បែងជល់មាន់ និងត្រូវកម្លាំងសមត្ថកិច្ច ឆ្មក់ចុះបង្ក្រាប។

ការបង្ក្រាបសង្វៀនបញ្ជល់មាន់នេះ បានធ្វើឡើងកាលពីវេលាម៉ោង ១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង។

ក្រុមអ្នកញៀនល្បែងទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះឱ សំណាង ភេទប្រុស អាយុ៥៨ឆ្នាំ មានលំនៅ ភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង (ម្ចាស់សង្វៀន)។ ទី២-ឈ្មោះខាត់ ចាន់ធឿន ភេទប្រុស អាយុ៤៤ឆ្នាំ មានលំនៅ ភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង។ ទី៣-ឈ្មោះហយ ហាន ភេទប្រុស អាយុ៤១ឆ្នាំ មានលំនៅ ភូមិត្រពាំងរកា ឃុំត្រពាំងរកា  ស្រុកសំរោងទង និងទី៤-ឈ្មោះជាំង មីនា ភេទប្រុស អាយុ២៤ឆ្នាំ មានលំនៅ ភូមិឈើទាលលើ ឃុំរលាំងគ្រើល ស្រុកសំរោងទង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនឈានដល់ការបង្ក្រាបសង្វៀនបញ្ជល់មាន់ខាងលើ កម្លាំងសមត្ថកិច្ចស្រុកសំរោងទង បានទទួលព័ត៌មានថា មានករណីលួចលេងល្បែងស៊ីសង (ជល់មាន់) នៅចំណុចដីវាល ស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង។ ភ្លាមនោះ សមត្ថកិច្ចព្រហ្មទណ្ឌស្រុកសំរោងទង សហការជាមួយកម្លាំងមូលដ្ឋានប៉ុស្តិ៍ត្រពាំងគង បានចុះអន្តរាគមន៍ បង្ក្រាប ដោយឃាត់ខ្លួនអ្នកញៀនល្បែងជល់មាន់ បានចំនួន៤នាក់ ព្រមទាំងចាប់យកវត្ថុតាង រួមមាន មាន់ជល់ ចំនួន២ក្បាល សង្វៀន ចំនួន១ ម៉ូតូ ២គ្រឿង ចង្ក្រានហ្គាស់១ ផើង១ ចាន១ និងលុយ ចំនួន១១៨ ៦០០រៀល។

ក្រុមអ្នកញៀនល្បែងទាំង៤នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចលជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES