Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រពន្ធប្រើឲ្យដឹកម៉ែ មកលេងផ្ទះ ប្តីដឹកចូលចម្ការស្វាយ ចា...ប់...រំ...លោ...ភ 

ប្រពន្ធប្រើឲ្យដឹកម៉ែ មកលេងផ្ទះ ប្តីដឹកចូលចម្ការស្វាយ ចា…ប់…រំ…លោ…ភ 

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានស្ត្រីជាប្រពន្ធ ប្រើឱ្យបើកម៉ូតូទៅដឹកម្តាយក្មេក មកលេងផ្ទះ បែរជាបុរសជាប្តី ម្តាយក្មេកចូលចម្ការស្វាយ ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើម្តាយក្មេក រហូតបានសម្រេច រួចទើបដឹកមកផ្ទះ។ ទីបំផុតត្រូវម្តាយក្មេកទម្លាយរឿងប្រាប់កូនស្រីបង្កើត (ប្រពន្ធជនសង្ស័យ) ក៏ឈានដល់ការដាក់ពាក្យបណ្តឹងឱ្យកម្លាំងអាវុធហត្ថ ចាប់ឃាត់ខ្លួនកូនប្រសាល្មោភកាម នាំយកមកចាត់ការតាមច្បាប់។

ករណីកូនប្រសាចាប់រំលោភម្តាយក្មេកនេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចចម្ការស្វាយ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ រហូតមកដល់ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ទើបកម្លាំងអាវុធហត្ថបានចុះឃាត់ខ្លួនជនសង្ស័យជាកូនប្រសា នាំយកកចាត់ការតាម ច្បាប់។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះប៉ែន ចាន់នី ហៅម៉ាប់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នរស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ចំណែកស្ត្រីរងគ្រោះ ជាម្តាយក្មេក មានឈ្មោះ ឡ.ល អាយុ៤៧ឆ្នាំ មានលំនៅ ភូមិអូរបាក់ត្រា ឃុំស្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍ សាត់ សព្វថ្ងៃស្នាក់នៅភូមិអូរឫស្សី សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានបញ្ជាក់ប្រាប់ថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះឃាត់ខ្លួនជន សង្ស័យម្នាក់ ឈ្មោះប៉ែន ចាន់នី ហៅម៉ាប់ ពីបទរំលោភសេព សន្ថវៈ កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅចំណុចចម្ការស្វាយ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ការឃាត់ខ្លួនករណីខាងលើនេះ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ឡ.ល ត្រូវជាម្តាយក្មេករបស់ជនសង្ស័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា តាមការរៀបរាប់របស់ជនរងគ្រោះក្នុងពាក្យបណ្តឹងថា មុនពេលកើតហេតុ គាត់បាននាំចៅពីខេត្តពោធិ៍សាត់ មកលេងជាមួយម្តាយវាដែលត្រូវជាកូនស្រីរបស់គាត់ និងត្រូវជាប្រពន្ធរបស់ជនសង្ស័យ រស់នៅក្រុងប៉ោយប៉ែត និងដើម្បីរកការងារធ្វើផង។ ក្រោយមក រូបគាត់រកការងារបានធ្វើ ហើយស្នាក់នៅផ្ទះជាមួយក្មួយស្រីរបស់គាត់ នៅភូមិអូរឫស្សី សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។

ស្ត្រីរងគ្រោះ បានបន្តថា លុះមកដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ កូនស្រីរបស់គាត់ បានទូរស័ព្ទមកប្រាប់គាត់ថា នាងបានឱ្យប្តីឈ្មោះ ប៉ែន ចាន់នី (ជនសង្ស័យជាកូនប្រសា) ជិះម៉ូតូមកដឹកគាត់ ទៅលេងផ្ទះរបស់ខ្លួន នៅភូមិផ្សារកណ្តាល។ ពេលកូនប្រសា មកដល់ គាត់ក៏ឡើងជិះម៉ូតូទៅជាមួយ ស្រាប់តែដល់ចំណុចចម្ការស្វាយ មួយកន្លែង កូនប្រសាដឹកគាត់ចូលចម្ការដែលមានសភាពស្ងាត់ រួចឈប់ម៉ូតូ ធ្វើសកម្មភាពចាប់រំលោភគាត់ទាំងកំ រោល រហូតបានសម្រេចតែម្តង។ ក្រោយពេលធ្វើសកម្មភាពរំលោភរួច ជនសង្ស័យជាកូនប្រសា បានដឹកគាត់ទៅផ្ទះខ្លួន ពេលនោះគាត់ក់បានប្រាប់រឿងនេះ ឱ្យកូនស្រីបង្កើតរបស់គាត់បានដឹង។ រហូតដល់ព្រឹកឡើង ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ គាត់ក៏បានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង។

ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យឈ្មោះប៉ែន ចាន់នី ហៅម៉ាប់ បានឆ្លើយសារសារភាពថា ខ្លួនពិតជាបានចាប់រំលោភជនរងគ្រោះជាម្តាយក្មេក រហូតបានសម្រេចប្រាកដមែន។

ដោយផ្អែកលើពាក្យបណ្តឹង និងចម្លើយសារភាព ជនសង្ស័យត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធ ហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្រប សម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ផងដែរ។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES