Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បំបែកសម្បុកចោរលួចឆក់ វ៉ៃខ្នោះ៩នាក់

 បំបែកសម្បុកចោរលួចឆក់ វ៉ៃខ្នោះ៩នាក់

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចជំនាញខេត្តស្វាយរៀង បានបើកប្រតិបត្តិការចុះបង្ក្រាបក្រុមចោរឆក់ទូរស័ព្ទដៃ និងក្រុមចោរលួចម៉ូតូ ដែលតែងធ្វើសកម្មភាពយ៉ាងសកម្មនៅភូមិសាស្ត្រក្រុងបាវិត ដោយឃាត់ខ្លួនបានជនសង្ស័យ សរុបចំនួន៩នាក់ ព្រមទាំងដកហូតបានវត្ថុតាង មួយចំនួន។

តាមប្រភពសមត្ថកិច្ចក្រុងបាវិត បានឱ្យដឹងថា កាលពីថ្ងៃទី២១ និង២២ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញអធិការ ដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់បាវិត បានបង្ក្រាបករណីមុខសញ្ញាចោរឆក់ និងមុខសញ្ញាចោរកាច់កម៉ូតូយ៉ាងសកម្មនៅក្រុងបាវិត ចំនួន៩នាក់។

ប្រភពដដែលបន្តថា ជនសង្ស័យទាំង២ក្រុមនេះ តែងតែធ្វើសកម្មភាពឆក់ និងលួចកាច់សោម៉ូតូយ៉ាងសកម្ម ដែលសមត្ថកិច្ចតាមរហូតស្គាល់មុខសញ្ញាចុះបង្ក្រាបតែម្តង។

ប្រភពបញ្ជាក់ទៀតថា ជនសង្ស័យ១ក្រុម មានគ្នា៤នាក់ គឺធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ និងឆក់កាបូបលុយភ្ញៀវយ៉ាងសកម្ម នៅក្រុងបាវិត ហើយត្រូវសមត្ថកិច្ចតាមស្រាវជ្រាវរហូតបង្ក្រាប និងឃាត់ខ្លួនបាន រួមទាំងវត្ថតាងមួយចំនួន។ រីឯក្រុមជនសង្ស័យ ១ក្រុមទៀត ធ្វើសកម្មភាពលួចកាច់កម៉ូតូប្រជាពលរដ្ឋ បានសម្រេចជាច្រើនលើក ត្រូវសមត្ថកិច្ចតាមចាប់ឃាត់ខ្លួនបានចំនួន៥នាក់ រួមទាំងវត្ថុតាង សម្ភារៈកាច់កម៉ូតូ មួយចំនួនផងដែរ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្ត សកម្មភាពឆក់ទូរស័ព្ទ និងកាច់កម៉ូតូ ជាច្រើនលើកប្រាកដមែន។

ជនសង្ស័យទាំង៩នាក់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES