Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ចាប់ចិន ៨នាក់ លួចឆ្លងដែនតាមទូកពីឡាវ

 ចាប់ចិន ៨នាក់ លួចឆ្លងដែនតាមទូកពីឡាវ

ខេត្តព្រះវិហារ ៖ បុរសជាជនជាតិចិន ១ក្រុម បានធ្វើសកម្មភាពលួចឆ្លងដែនតាមទូក ១គ្រឿង ចេញមកពីប្រ ទេសឡាវ ចូលមកក្នុងទឹកដីកម្ពុជា បំណងមកស្វែងរកការងារធ្វើនៅភ្នំពេញ និងខេត្តព្រះសីហនុ តែត្រូវបានកម្លាំងសមត្ថកិច្ចជំនាញខេត្តព្រះវិហារ ចាប់ឃាត់ខ្លួនបាន សរុប ចំនួន៨នាក់។

ប្រតិបត្តិការបង្ក្រាបក្រុមជនជាតិចិន លួចឆ្លងដែនចូលដីខ្មែរ ដោយខុសច្បាប់នេះ បានធ្វើឡើង កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចមាត់ទន្លេ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។

យោងតាមប្រភពស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចបានចុះស្រាវជ្រាវឈានទៅការឃាត់ខ្លួនជនជាតិចិន ចំនួន៨នាក់ ពីបទលួចឆ្លងដែនចូលដោយខុសច្បាប់ នៅត្រង់ចំណុចមាត់ទន្លេ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។

ប្រភពដដែល បន្តថា យោងតាមចម្លើយជនជាតិចិន ខាងលើ បានលួចឆ្លងដែនចូលមកប្រទេសកម្ពុជា តាមព្រំដែនទឹកប្រទេសឡាវ-កម្ពុជា ដោយប្រើប្រាស់មធ្យោបាយទូក ដើម្បីស្វែងរកការងារធ្វើនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ មុនចូលមកប្រទេសកម្ពុជា ជនជាតិចិន ខាងលើ បានស្នាក់នៅនិងធ្វើការងារនៅប្រទេសឡាវ។ ក្នុងការទាក់ទងចូលមកប្រទេសកម្ពុជា តាមរយៈប្រព័ន្ធបណ្តាញសង្គម និងតាមរយៈការណែនាំរបស់មិត្តភក្កិជាជនជាតិចិន ដែលស្នាក់នៅប្រទេសឡាវ ជាមួយគ្នា ជាអ្នករៀបចំមធ្យោបាយធ្វើដំណើរពីព្រំដែនប្រ ទេសឡាវ រហូតដល់គោលដៅដែលត្រូវធ្វើការនៅប្រទេសទេសកម្ពុជា សម្រាប់ការចំណាយ គឺដល់គោលដៅ ទើបទូទាត់ជាមួយអ្នកដែលរៀបចំឱ្យ។

ជនជាតិចិន ទាំង៨នាក់ខាងលើ ត្រូវបាននាំខ្លួនមកស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES