Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដើរទៅហូបបាយ ចោរឆក់កាបូប អស់៧០០ដុល្លារ

ដើរទៅហូបបាយ ចោរឆក់កាបូប អស់៧០០ដុល្លារ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជិះម៉ូតូ ១គ្រឿង បានធ្វើសកម្មភាពឆក់យកកាបូបលុយបុរសចំណាស់ម្នាក់ បានសម្រេច រួចគេចខ្លួនបាត់ដោយសុវត្ថិភាព ខណៈដែលជនរងគ្រោះកំពុងដើរឆ្លងផ្លូវ បំណងទៅរកហូបបាយ ដែលក្នុងកាបូបនោះ មានប្រាក់ ជិត១ពាន់ដុល្លារ រួមនិងឯកសារសំខាន់ៗមួយចំនួនទៀត។

ករណីឆក់កាបូបនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង រោងចក្រ QMI ស្ថិតក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះ មានឈ្មោះសេន ផុន ភេទប្រុស អាយុ៦០ឆ្នាំ មានលំនៅ ក្បែរកន្លែងកើតហេតុ។ សម្ភារៈបាត់បង់មាននៅក្នុងកាបូប មានប្រាក់ ៧០០ដុល្លារ ប្រាក់រៀល មួយចំនួន អត្តសញ្ញាណប័ណ្ណ ២សន្លឹក និងឯកសារមួយចំនួនទៀត។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានដើរចេញពីផ្ទះក្បែរនោះ ដោយកាន់កាបូបយួរដៃផង ដើរឆ្លងផ្លូវក្នុងគោលបំណងទៅរកហូបបាយ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូហុងដា វ៉េវ ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះពីត្បូង ទៅជើង រួចធ្វើសកម្មភាពឆក់កាបូបពីដៃទៅបាត់ ហើយបានគេចខ្លួនបាត់ស្រមោលភ្លាមៗ។

ក្រោយកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ ស្វែងរកចាប់ខ្លួនជនសង្ស័យ មកចាត់ការតាមច្បាប់៕

RELATED ARTICLES