Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិឥណ្ឌាចង់​ឲ្យ ប៉ាគីស្ថាន​​ដឹកនាំ​ បង្ក្រាប​ក្រុម​ សកម្មប្រយុទ្ធ​គួរឲ្យ​ទុកចិត្តបាន

ឥណ្ឌាចង់​ឲ្យ ប៉ាគីស្ថាន​​ដឹកនាំ​ បង្ក្រាប​ក្រុម​ សកម្មប្រយុទ្ធ​គួរឲ្យ​ទុកចិត្តបាន

ឥណ្ឌាប៉ាគីស្ថាន៖ រដ្ឋាភិបាលឥណ្ឌា​កាលពីថ្ងៃអង្គារ​បាន​ទាមទារ​ឲ្យ​ប៉ាគីស្ថាន​ដឹកនាំ​សកម្មភា​ព​ចុះ​បង្ក្រាប​ក្រុមសកម្មប្រយុទ្ធ​ដែលគួរឲ្យ​ទុកចិត្តបានមួយ​បន្ទាប់​ពី​សមាជិកម្នាក់ក្នុង​ចំណោម​មេក្លោង​វាយប្រហារ​ក្រុងមុមបៃ​កាលពីឆ្នាំ​២០០៨ ត្រូវបានចាប់​ខ្លួន​នៅ​វិហារអ៊ីស្លាមមួយ​ក្នុង​តំបន់ Lahore ។

ក្រសួងការបរទេស​ឥណ្ឌា​ឲ្យដឹងបន្ទាប់ពី​មេដឹកនាំ​ក្រុម Jamaat-ud-Dawa ត្រូវបាន​ដាក់ឲ្យ​ស្ថិតក្រោមការ​ឃ្លាំមើល​ពីអាជ្ញាធរមានសមត្ថកិច្ច​កាលពីរាត្រីថ្ងៃច័ន្ទថា​ការ​​ប្រើកម្លាំង​ដូច​ជាបទបញ្ជា​កាលពីម្សិលមិញ​ប្រឆាំងនិង​លោក Hafiz Saeed និងអ្នកដទៃ​ទៀត​ត្រូវបាន​អនុវត្ត​ដោយ​ប៉ាគីស្ថាន​កាលពី​អតីតកាលរួចមកហើយដែរ ។

ប្រភពបានបន្តថា​​មានតែ​ការបង្ក្រាបគួរឲ្យ​ជឿជាក់បាន​លើ​​​មេក្លោង​នៃការ​រៀបចំគម្រោងការណ៍​វាយប្រហារ​ភេរវកម្មក្នុងក្រុងមុមបៃ​និង​អង្គការ​ភេរវករ​ដែលជាប់ពាក់ព័ន្ធនិង​អំពើភេរវកម្ម​ឆ្លង​ដែ​ន​ប៉ុណ្ណោះ​ទេ ដែលនឹង​បង្ហាញឲ្យ​ឃើញពី​ភាពស្មោះត្រង់​របស់​រដ្ឋាភិបាលប៉ាគីស្ថាន​។

បព្វជិត​ខាងលើ​ត្រូវបាន​ឃាត់ខ្លួន​ដោយប៉ូលិស​ចំណែក​អ្នក​ដើរតាម​ក្រុម JuD ​​៤នាក់​ផ្សេង​ទៀត​ត្រូវបានឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​នោះផងដែរ ។ វា​មិនមានការ​បង្ហាញឲ្យ​ជាក់លាក់​ថា​មូល​ហេតុ​អ្វីបាន​ប៉ាគីស្ថាន​ជ្រើសរើស​យក​ការ​ចាត់វិធានការ​ប្រឆាំងនិងក្រុមនេះ​ឡើយ​ ប៉ុន្តែ​អាជ្ញាធរមានសមត្ថកិច្ច​បានថ្លែងថា​ពួកគេ​ធ្វើ​តាម​កាតព្វកិច្ច​ដែលចាំបាច់​ត្រូវ​ចាត់វិធាន​ការមួយចំនួន ។

រីឯឥណ្ឌា​បានលើកឡើងថា​ក្រុម JuD ជា​ក្រុម​ជួរមុខ​សម្រាប់​ក្រុមសកម្មប្រយុទ្ធ​ Lashkar-e-Taiba (LeT) ដែលខ្លួនបាន​ចោទប្រកាន់​ពីការ​ប្រតិបត្តិការ​វាយប្រហារ​លើ​រដ្ឋធានីឥណ្ឌាកាលពីខែវិច្ឆិកា​ឆ្នាំ​២០០៨ បណ្តាលឲ្យមនុស្សស្លាប់​ជាង​១៦០នាក់ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES