ខេត្តព្រៃវែង ៖ យុវជនម្នាក់ នៅសុខៗបានបាត់ខ្លួនចេញពីផ្ទះ ដោយគ្មានដំណឹង ជាហេតុធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភ តាមស្វែងរកសព្វកន្លែង ប៉ុន្តែមិនមានតម្រុយអ្វីទាល់តែសោះ ទើបបុរសជាឪពុក បានប្រកាសរកកូនប្រុស ឱ្យត្រឡប់មកផ្ទះវិញ។
យុវជនដែលបាត់ខ្លួន មានឈ្មោះសយ ដេត អាយុ២៦ឆ្នាំ ភិនភាគសម្បុរខ្មៅស្រអែម មានលំនៅ ភូមិវាល ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។ យុវជនរូបនេះ បានបាត់ខ្លួន តាំងពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។

តាមប្រភពបុរសឈ្មោះសេង ឌៀប ត្រូវជាឪពុកបង្កើតរបស់យុវជនដែលបាត់ខ្លួនខាងលើ បានបញ្ជាក់ប្រាប់ថា កូនប្រុសរបស់គាត់ ឈ្មោះសយ ដេត អាយុ២៦ឆ្នាំ មានភិនភាគ សម្បុរខ្មៅស្រអែម កម្ពស់ ១,៦០ម៉ែត្រ ពាក់អាវក្រហមដៃខ្លី ស្លៀកខោខ្មៅត្រឹមជង្គង់ បានចេញពីផ្ទះ កាលពីវរលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។
បុរសជាឪពុក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញយុវជនដែលមានភិនភាគដូចក្នុងរូបថត សូមមេត្តាជួយទាក់ទងផ្តល់ដំណឹងមកក្រុមគ្រួសារ តាមលេខទូរស័ព្ទ ៖ ០៧១ ៤៤២ ៩៤១០ និង០៨៨ ២៩៩ ៣១៤៣ ដោយក្តីអនុគ្រោះ៕