Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួង...កូ...ន...ស្រី...រួ...ម...ភេ...ទ រត់គេចទៅស្រុក ជាប់ខ្នោះ

លួង…កូ…ន…ស្រី…រួ…ម…ភេ…ទ រត់គេចទៅស្រុក ជាប់ខ្នោះ

ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ បានធ្វើកសម្មភាពលួងលោមក្មេងស្រីជាអនីតិជនម្នាក់ រួមភេទរហូតដល់បានសម្រេច រួចខ្លាចបែករឿង បានរត់គេចត្រឡប់ទៅស្រុកកំណើតវិញ ទីបំផុត ក្មេងស្រីរងគ្រោះទម្លាយរឿងប្រាប់ម្តាយ ក៏ឈានដល់ការដាក់ពាក្យបណ្តឹងឱ្យកម្លាំងអាវុធហត្ថជួយអន្តរាគមន៍ តាមចាប់ជនសង្ស័យដល់ផ្ទះ នាំយកមកចាត់ការតាមច្បាប់។

ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិរំលំវែង ឃុំក្រសាំង ស្រុកចុងកាល់។

ជនសង្ស័យ ដែលត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះផាច ទូ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិរំលំវែង ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ចំណែកក្មេងស្រីរងគ្រោះ ជាអនីតិជនអាយុក្រោម ១៥ឆ្នាំ មានលំនៅ ភូមិព្រែកអញ្ចាញ សង្កាត់ព្រែកអញ្ចាញ ស្រុកមុខកំពូល។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានបញ្ជាក់ប្រាប់ថា កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដឹកនាំដោយលោកវរសេនីយ៍ទោ យ៉ាង វ៉ាន បានចុះឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះផាច ទូ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិរំលំវែង ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ ប្រព្រឹត្តនៅភូមិព្រែកអញ្ចាញ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញស្រុកចុងកាល់ រៀបចំសំណុំឯកសារ ប្រគល់ឱ្យកម្លាំងអាវុធហត្ថខេត្តកណ្តាល ជាម្ចាស់ករណី ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES