Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបទល្មើសជលផលខេត្តកំពង់ឆ្នាំង ឆ្នាំ២០២៣ បង្ក្រាបបាន ២០០ករណី វ៉ៃខ្នោះ១៣នាក់

បទល្មើសជលផលខេត្តកំពង់ឆ្នាំង ឆ្នាំ២០២៣ បង្ក្រាបបាន ២០០ករណី វ៉ៃខ្នោះ១៣នាក់

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យចំនួន ១៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់បញ្ជូនទៅតុលាការ នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសជលផល នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ប្រមាណជិត២០០ករណី នៅក្នុងឆ្នាំ២០២៣។

លោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ឆ្នាំ២០២៣ កន្លងទៅ មន្ត្រីជំនាញនិងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន បង្ក្រាបបទល្មើសជលផល បានចំនួន១៩៧ករណី បំផ្លាញចោលឧបករណ៍នេសាទ ១៦៧ករណី។ ការបង្ក្រាបបទល្មើសជលផល មានដូចជា ការប្រើប្រាស់ឧបករណ៍ស្បៃមុង ដាក់សម្រាស់ និងរបាំងលបដែលមានប្រវែងវែង។ ការដឹកជញ្ជូនផលិតផលជល ផលដែលគ្មានច្បាប់អនុញ្ញាត្ត ឧបករណ៍ជំរុញដោយកម្លាំងម៉ាស៊ីន និងបទល្មើសមួយចំនួនផ្សេងទៀត ។

ជាមួយនេះ បទល្មើសដោយប្រើឧបករណ៍ឆក់ និងប្រើគ្រឿងចក្រឈូសឆាយព្រៃលិចទឹក បង្ក្រាប បាន១២ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន១៣នាក់ បញ្ជូនទៅតុលាការ។

តាមការបញ្ជាក់របស់នាយខណ្ឌរដ្ឋបាលជលផល បានឱ្យដឹងថា បទល្មើសនេសាទ នៅឆ្នាំ២០២៣ កន្លងមកនេះ បើប្រៀបធៀបនឹងឆ្នាំកន្លងទៅ មានការថយចុះ បើប្រៀបធៀបនឹងឆ្នាំ២០២២ ដែលករណីនេះ ត្រូវបានលោកនាយខណ្ឌជលផល បញ្ជាក់ថា មូលហេតុនៃការថយចុះនៃបទល្មើសជលផលនេះ ដោយសារតែការចុះអប់រំផ្សព្វផ្សាយរបស់មន្ត្រីជំនាញ និងកិច្ចសហការនៃការបង្ក្រាបនិងទប់ស្កាត់បានទាន់ពេលវេលា៕

RELATED ARTICLES