Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជាងភ្លើង២នាក់ ធ្លាក់ពីលើរន្ទា របួសធ្ងន់

ជាងភ្លើង២នាក់ ធ្លាក់ពីលើរន្ទា របួសធ្ងន់

ភ្នំពេញ ៖ យុវុជនជាជាងភ្លើង ចំនួន២នាក់ បានឡើងតបណ្តាញភ្លើង នៅអគារកំពុងសាងសង់មួយកន្លែង ដោយខ្វះការប្រុងប្រយ័ត្ន បានធ្លាក់ពីលើរន្ទា បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង២០នាទីព្រឹក ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅត្រង់ចំណុចការដ្ឋានកំពុងសាងសង់ឃ្លាំងភេសជ្ជៈ អេរ៉ាហ្គោល ខមភើរេសិន តាមផ្លូវសាលាកសិកម្មចម្ការដូង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។

ជនរងគ្រោះទាំង២នាក់ដែលរងរបួសធ្ងន់ ទី១-ឈ្មោះស៊ាង វឌ្ឍនៈ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងភ្លើង និងទី២-ឈ្មោះប៉េង អរ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងភ្លើង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ មានជាង ១ក្រុម បានឡើងរន្ទា ដើម្បីបណ្តាញប្រព័ន្ធភ្លើងអគារកំពុងសាងសង់ខាងលើ ដោយមិនបានពាក់ឧបករណ៍សុវត្ថិភាពនោះទេ។ ក្រោយមកស្រាប់តែឃើញធ្លាក់ពីលើរន្ទា បណ្តាលឲ្យជាងភ្លើង២នាក់របួសធ្ងន់ និងត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកដង្កោ ដឹកបញ្ជូនទៅជួយសង្រ្គោះនៅមន្ទីរពេទ្យរុស្ស៊ី ភ្លាម៕

RELATED ARTICLES