Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងទំនើងជិះម៉ូតូគេច ស្រែកឌឺប៉ូលិស ជាប់ខ្នោះ៤

ក្មេងទំនើងជិះម៉ូតូគេច ស្រែកឌឺប៉ូលិស ជាប់ខ្នោះ៤

ខេត្តកំពង់ស្ពឺ ៖ ក្មេងទំនើង ១ក្រុម ដែលមានរហស្សនាម ក្រុម BTK (ប៊ី ធី ខេ) BON TEAY KHMER (បន្ទាយខ្មែរ) ដែលធ្លាប់មានប្រវត្តិបង្ហោះម៉ូតូកាន់ដាវ អុកឡុកតាមផ្លូវសាធារណៈ បាននាំគ្នាជិះម៉ូតូគេចចេញពីគោល ដៅត្រួតពិនិត្យរបស់សមត្ថកិច្ច និងថែមទាំងស្រែកឡូឡា ឌឺដាក់សមត្ថកិច្ចទៀតផង ទីបំផុតត្រូវកម្លាំងសមត្ថកិច្ចប្រដេញតាមចាប់ក្របួចជាប់ ចំនួន៤នាក់ នាំយកមកចាត់ការតាមច្បាប់។

ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិស្តៅឯម ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ។

ក្រុមក្មេងទំនើងទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះដារ៉ា ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅ ភូមិច្រេស ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ។ ទី២-ឈ្មោះលីម លឿង ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅ ភូមិសំបួរ ឃុំជើងរាស់ ស្រុកឧដុង្គ។ ទី៣-ឈ្មោះសុង រក្សា ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ភូមិអង្គតាប៉ុក ឃុំជើងរាស់ ស្រុកឧដុង្គ និងទី៤-ឈ្មោះចាន់ ប៉េងសុង ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ភូមិសួសនៃ ឃុំជើងរាស់ ស្រុកឧដុង្គ។ ក្រុមទំនើងទាំង៤នាក់ គឺជាសមាជិក ក្រុម BTK (ប៊ី ធី ខេ) BON TEAY KHMER (បន្ទាយខ្មែរ)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តបទបញ្ជាលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរ បាលខេត្តកំពង់ស្ពឺ កម្លាំងនគរបាល ដាក់គោលដៅត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៌ផ្លូវគោក និងតេស្តពិនិត្យជាតិអាល់កុល នៅចំណុចភូមិស្តៅឯម ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ និងបានធ្វើការឃាត់ ក្រុមក្មេងទំនើង មួយក្រុម ឈ្មោះ BTK (ប៊ី ធី ខេ) BON TEAY KHMER (បន្ទាយខ្មែរ) ដែលបានស្រែកឡូឡា គេចពីការត្រួតពិនិត្យគោលដៅសមត្ថកិច្ច។

ប្រភពដដែល បន្តថា បន្ទាប់ពីឃាត់ខ្លួនក្មេងទំនើងទាំង៤នាក់ខាងលើ សមត្ថកិច្ចបានដកហូតម៉ូតូ ចំនួន២គ្រឿង ១-ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1O-7114 លេខតួ-ម៉ាស៊ីន ND125ME-5518610។  ២-ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២៤ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1KM-1198 លេខតួ-ម៉ាស៊ីន ND125ME-0105774។

លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកសាមគ្គឺមុនីជ័យ បានបញ្ជាក់ប្រាប់ថា ប្រវត្តិនៃក្រុមក្មេងទំនើងរហស្សនាម BTK (ប៊ី ធី ខេ) BON TEAY KHMER (បន្ទាយខ្មែរ) នេះ គឺកន្លងមកសមត្ថកិច្ចបានបើកប្រតិ បត្តិការស្រាវជ្រាវតាមរកក្រុមបង្ហោះម៉ូតូនេះ ជាយូរមកហើយ ក្រោយក្រុមគេកាន់ដាវ ជិះម៉ូតូតាមដងផ្លូវសាធារ ណៈទាំងយប់ថ្ងៃ និងស្រែកឡូឡាបង្កភាពវឹកវរយ៉ាងអនាធិបតេយ្យ។

ក្រុមក្មេងទំនើងខាងលើ ត្រូវបាននាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES