Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឆក់ទូរស័ព្ទស្រី ជាប់ខ្នោះ៤

ឆក់ទូរស័ព្ទស្រី ជាប់ខ្នោះ៤

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុម ជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញ បើកប្រតិបត្តិការស្រាវជ្រាវ ឈានដល់ការបង្ក្រាបបានចំនួន៤នាក់ ខណៈដែលក្រុមជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់ បានសម្រេច រួចព្យាយាមរត់គេចខ្លួន បានត្រឹម១ថ្ងៃ ក៏ត្រូវកម្លាំងជំនាញស្រាវជ្រាវតាម រយៈកាមេរ៉ាសុវត្ថិភាព ក៏ឈានដល់ការឃាត់ខ្លួនជាបន្តបន្ទាប់ សរុប៤នាក់។

ករណីឆក់ទូរស័ព្ទនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៤០នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ រហូតមកដល់វេលាម៉ោង ១២និង៥៥នាទីថ្ងៃត្រង់ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់នៅចំណុចផ្លូវបេតុងក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រួចបន្តឃាត់ខ្លួនបក្ខពួក៣នាក់ នៅចំណុចផ្លូវបេតុង ក្នុងបុរីផុនស៊ុយ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោង ២និង០៥នាទីថ្ងៃដដែល។

ជនសង្ស័យជាមុខសញ្ញាឆក់ទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសាយ មេសា ភេទប្រុស អាយុ១៧ឆ្នាំ (ជាអ្នកបើកម៉ូតូ) ទី២-ឈ្មោះពៅ សុខហេង ភេទប្រុស អាយុ១៩ឆ្នាំ (ជាជនដៃដល់)។ ទី៣-ឈ្មោះសាន សុងរ៉ាយុក ភេទប្រុស អាយុ១៧ឆ្នាំ (ជាអ្នកបិទគូទ) និងទី៤-ឈ្មោះរ៉ុម ណារិ ភេទប្រុស អាយុ១៦ឆ្នាំ (ជាអ្នកបិទគូទ)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងចង្អុលបង្ហាញបញ្ជាដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ និងមានការចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង បានធ្វើការស្រាវជ្រាវ នឹងបើកការស៊ើបអង្កេត កំណត់មុខសញ្ញា តាមរយៈកាមេរ៉ាសុវត្ថិភាព នៅវេលាម៉ោង ១២និង៥៥នាទីត្រង់ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ចំណុចផ្លូវបេ់តុង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានធ្វើឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ និងបន្តឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ទៀត វេលាម៉ោង១៤និង០៥នាទីថ្ងៃដដែល នៅចំណុចផ្លូវបេតុង ក្នុងបុរីផុនស៊ុយ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពដដែល បន្តថា ក្រុមជនសង្ស័យទាំង៤នាក់ខាងលើ គឺជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ និងបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះម្នាក់ កំពុងជិះម៉ូតូម្នាក់ឯងបានសម្រេច នៅចំណុចផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង ៩និង៤០នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០ ២៤។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះបើកការស៊ើបអង្កេត ស្រាវជ្រាវ ពិនិត្យតាមរយៈកាមេរ៉ាសុវត្ថិភាព ក៏ឈានដល់ការកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ព្រមទាំងដកហូតវត្ថុតាង រួមមាន ១-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KN-2584 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព) និង២-ម៉ូតូម៉ាក ស៊ុយស៊ូគី និច ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 1M-1078 (ជារបស់ជន សង្ស័យជិះធ្វើសកម្មភាព)។

ជនសង្ស័យទាំង៤នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES