Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡាន Jeep លឿនឡូយពេក បុករបាំងថ្ម ក្រឡាប់ផ្ងារជើង

ឡាន Jeep លឿនឡូយពេក បុករបាំងថ្ម ក្រឡាប់ផ្ងារជើង

ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តទំនើប ម៉ាក Jeep មួយគ្រឿង ឡើងស្ពានកោះនរា ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្ន បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងស្ពាន បណ្តាលឱ្យក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចគល់ ស្ពានកោះនរា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

តាមប្រភពបុរសជាសន្តិសុខប្រចាំការនៅគោលដៅជាប់នឹងកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់ឃើញរថយន្តទំនើប១គ្រឿង ម៉ាក Jeep ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា P.NAK.25 បើកបរដោយបុរសម្នាក់ ធ្វើដំណើរចេញពីក្នុងបរិវេណកោះពេជ្រ រួចបើកឡើងតាមស្ពានកោះនរាក្នុងទិសដៅពីលិច មកកើតក្នុងល្បឿនយ៉ាងលឿន។ ខណៈពេលបើកឡើងមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងឆ្វេងដៃ ជ្រុ លទៅបុករបាំងថ្មពុះចែកទ្រូងស្ពាន ពេញទំហឹង ធ្វើឱ្យរថយន្តក្រឡាប់ផ្ងារជើង ហើយពេលនោះដែរ និងសន្តិ សុខប្រចាំការនៅទីនោះ បាននាំគ្នារត់ទៅជួយគាស់យកបុរសជាអ្នកបើករថយន្ត ចេញមកក្រៅ ដោយសុវត្ថិភាព មិនមានរងរបួសនោះទេ ហើយត្រូវសមត្ថកិច្ចឃាត់ម្ចាស់រថយន្ត យកទៅប៉ុស្តិ៍ ដើម្បីសាកសួរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងមន្ត្រីចរាចរណ៍ខណ្ឌ បានចុះមកដល់ ពិនិត្យជំវិញទី តាំងកើតហេតុ រួចបានទាក់ទងទៅខាងជំនាញក្រុង បន្តឱ្យចុះមកវាស់វែង ស្ទូចយករថយន្តបង្កហេតុ ទៅរក្សា ទុកនៅខាងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថ យន្ត ចូលខ្លួនមកដោះស្រាយ នៅពេលក្រោយ៕

RELATED ARTICLES