Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ក្របីស៊ីស្រូវ បងសូវខ្លាចដេញ ក្របីវ័ធ ធ្លា...យ ...ពោះ...ស្លា...ប់

 ក្របីស៊ីស្រូវ បងសូវខ្លាចដេញ ក្របីវ័ធ ធ្លា…យ …ពោះ…ស្លា…ប់

ខេត្តព្រៃវែង ៖ បុរសម្នាក់ ឃើញសត្វក្របី ១ក្បាល ចូលស៊ីស្រូវនៅក្នុងស្រែរបស់ខ្លួន ក៏បានចូលទៅដេញចេញ តែក្របីនោះមិនព្រមចេញ បែរជាស្ទុះមកវ័ធបុរសរងគ្រោះ បណ្តាលឱ្យធ្លាយពោះវៀនស្លាប់ បន្ទាប់មកក្របី ១ក្បាលនោះ បានដេញវ័ធបុរសម្នាក់ទៀត បណ្តាលឱ្យរងរបួសស្រាលផងដែរ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង១០នាទីរសៀល ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅចំណុចព្រែកបត់ ក្នុងភូមិដង្កៀបក្តាម ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក។

បុរសរងគ្រោះដែលត្រូវក្របីវ័ធស្លាប់ មានឈ្មោះហោ វណ្ណៈ ហៅចន្ទ្រា អាយុ៣៥ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិដង្កៀបក្តាម ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក (រងរបួស៣កន្លែង ត្រង់ចិញ្ចើមខាងស្តាំ ទ្រូងខាងស្តាំ និងធ្លាយពោះផ្នែកខាងស្តាំ)។ ចំណែកបុរសរងគ្រោះម្នាក់ទៀត ដែលត្រូវក្របីវ័ធ បណ្តាលឱ្យរងរបួសស្រាល មានឈ្មោះបេង សុធម៌ អាយុ៤៤ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិដង្កៀបក្តាម ឃុំពាមពទ្វារ ស្រុកកំពង់ត្របែក។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ មានក្របីញី ១ក្បាល បានដាច់ខ្សែ បោលចេញពីចំ ណុចបេនលក់គោ-ក្របី ស្វាយអាង៉ោង ស្ថិតនៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ដោយម្ចាស់ក្របី មានឈ្មោះកុយ ណុច ភេទប្រុស អាយុ៤៤ឆ្នាំ មានលំនៅ ភូមិជីពាយ ឃុំចាម ស្រុកកំពង់ត្របែក។

ប្រភពដដែល បន្តថា ក្របីនេះបានបោលបាត់តាំងពីល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ មកម៉្លេះ រហូតមកដល់ វេលាម៉ោង១រសៀល ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ បានចូលមកស៊ីស្រូវប្រាំងរបស់ប្រជាពលរដ្ឋ នៅចំណុចព្រែកបត់ ស្ថិតក្នុងភូមិដង្កៀបក្តាម ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក។ ខណៈនោះជនរងគ្រោះឈ្មោះហោ វណ្ណៈ ហៅចន្ទ្រា បានប្រទះឃើញក្របី ចូលមកស៊ីស្រូវប្រាំង ក្នុងស្រែរបស់ខ្លួន ក៏បានដើរចូលទៅដេញ តែអកុសល ក្របីមិនចេញ ថែមទាំងស្ទុះមកដេញវ័ធបុរសរងគ្រោះ រហូតដល់ស្លាប់យ៉ាងអាណោចអាធ័ម។ ចំណែកជនរងគ្រោះម្នាក់ទៀត ត្រូវក្របីដេញវ័ធដែរ តែរត់រួច បណ្តាលឱ្យរងរបួសស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក បានចុះដល់ទីតាំងកើតហេតុ ពិនិត្យធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារក្របីវ័ធប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES