Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជក់ថ្នាំញៀន កាន់កាំភ្លើង ជាប់ខ្នោះ៣នាក់

ជក់ថ្នាំញៀន កាន់កាំភ្លើង ជាប់ខ្នោះ៣នាក់

ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យ ចំនួន៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន ពាក់ព័ន្ធករណីចំនួន ២ផ្សេង គ្នា ទី១-ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ និងទី២-កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។

ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ធ្វើឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិរនាមធំ ឃុំគោកមន ស្រុកបន្ទាយអម្ពិល។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសាវឿន យឿត ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបកសិករ មានលំនៅ ភូមិថ្នល់ដាច់ ឃុំគោកមន ស្រុកបន្ទាយអម្ពិល។ ទី២-ឈ្មោះវិ សាមន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបកសិករ រស់នៅភូមិគោកសង្កើច ឃុំគោកមន ស្រុកបន្ទាយអម្ពិល និងទី៣-ឈ្មោះទៀន ធីប ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ រស់នៅភូមិគោកសង្កើច ឃុំគោកមន ស្រុកបន្ទាយអម្ពិល។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា ដោយទទួលបានបទបញ្ជានិងការចង្អុលបង្ហាញពីលោកឧត្តម សេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានចាត់បញ្ជាឱ្យកម្លាំងមូលដ្ឋានស្រុកបន្ទាយអម្ពិល ដឹកនាំដោយលោកអនុសេនីយ៍ទោ ប៉ុន ប៉ុល មេបញ្ជាការរងស្រុក ចុះស្រាវជ្រាវសុបើអង្កេត រហូតឈានដល់ការបង្ក្រាបករណីប្រើប្រាស់នូវសារធាតុញៀន ដោយខុសច្បាប់ និងកាប់កាប់អាវុធខុសច្បាប់ ដែលកំពុងប្រព្រឹត្តជាក់ស្តែង ស្ថិតនៅក្នុងភូមិរនាមធំ ឃុំគោកមន ស្រុកបន្ទាយអម្ពិល ដោយឃាត់ខ្លួនជន សង្ស័យ ចំនួន៣នាក់ (១-ឈ្មោះសាវឿន យឿត ២-ឈ្មោះវិ សាមន ៣-ឈ្មោះទៀន ធីប) និងដកហូតបានវត្ថុតាង រួមមាន ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ១កញ្ចប់តូច ទូរស័ព្ទដៃ ៣គ្រឿង ម៉ូតូ ២គ្រឿង គោយន្ត ១គ្រឿង កាំភ្លើងខ្យល់ ១ដើម ប្រាក់មួយចំនួន និងសម្ភារៈសម្រាប់ប្រើប្រាស់សារធាតុញៀន។

ជនសង្ស័យទាំង៣នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្ត រៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕

RELATED ARTICLES