Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកម៉ាដាហ្គាស្កា ដាក់ទិសដៅ​ ស្រូប ភ្ញៀវ​ទេសចរ ​ឲ្យ​បាន​៥០ម៉ឺននាក់នៅ​ឆ្នាំ​២០២០

ម៉ាដាហ្គាស្កា ដាក់ទិសដៅ​ ស្រូប ភ្ញៀវ​ទេសចរ ​ឲ្យ​បាន​៥០ម៉ឺននាក់នៅ​ឆ្នាំ​២០២០

ម៉ាដាហ្គាស្កា៖ មន្ត្រី​ជាន់​ខ្ពស់​បាន​ឲ្យ​ដឹងថាកាលពីថ្ងៃអង្គារថា ម៉ាដាហ្គាស្កា​ដាក់ទិសដៅ​អូស​ទាញ​ភ្ញៀវទេស​ចរ​ឲ្យ​បាន​៥០ម៉ឺននាក់​រហូតដល់​ឆ្នាំ​២០២០​ ។ លោក Joel Randriamandranto ​ប្រធានក្រុមប្រឹក្សា​ការិយាល័យជាតិ​ផ្នែក​ទេសចរណ៍​របស់​ម៉ាដាហ្គាស្កា​បាន​អធិប្បាយ​នៅក្នុង​សន្និសិទ​សារព័ត៌មានមួយ​ថា​ ការតាំងពិព័រណ៍ទេសចរណ៍​អន្តរជាតិ​លើកទី​៦​ ITM 2017 នឹងត្រូវ​ប្រារព្ធធ្វើ​ឡើង​ក្នុង​ប្រទេស​ចាប់ពី​ថ្ងៃ​ទី​៨ខែ​មិថុនា​ដល់​ថ្ងៃ​ទី​១១​មិថុនា ។

លោក Randriamandranto បានថ្លែងថា​ក្នុង​ឆ្នាំ​២០១៦មាន​ភ្ញៀវទេសចរ​ចំនួន​២៩៣.០០០នាក់​​មក​ទស្សនា​ប្រទេស​ម៉ាដាហ្គាស្កា​ កើនឡើង​២០%​ធៀបនឹង​ឆ្នាំ​២០១៥ ។

មួយវិញទៀត​មុននឹង​ផ្ទុះវិបត្តិ​នយោបាយ​ក្នុង​ឆ្នាំ​២០០៨ ម៉ាដាហ្គាស្កា​បានដាក់​ផែនការណ៍​ទទួល​ភ្ញៀវទេសចរ​ឲ្យបាន​ចំនួន​៣៧៥.០០០នាក់​។ លោកបន្ថែមថា​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​នឹង​​ត្រូវ​​​ដាក់ជា​យុទ្ធសាស្ត្របន្ថែម​ទៀត​ក្នុង​ការ​សម្រេច​បាន​នូវ​គោលដៅនេះ ។

រដ្ឋមន្ត្រី​ទេសចរណ៍​ម៉ាដាហ្គាស្កា​លោក Rolland Ratsiraka បានថ្លែងថា​ពិព័រណ៍ទេសចរណ៍​ឆ្នាំ​២០១៧ នឹង​​បម្រើ​ឲ្យ​ការគាំទ្រ​ដល់​វិស័យ​នេះ​ក្នុង​កម្រិត​​ស្ថាប័ន ។

ស្ថិតិ​ផ្លូវការ​បង្ហាញថា​ក្នុង​ឆ្នាំ​២០១៦ មាន​ភ្ញៀវទេសចរ​ចំនួន​១០.០០០នាក់​បាន​ចូល​មក​ទស្សនាប្រទេស​ម៉ាដាហ្គាស្កា​ក្នុង​កិច្ចប្រជុំ​និង​ការប្រកួតប្រជែងកម្រិតអន្តរជាតិ​ផ្សេងៗ​ហើយ​ជិត​៣៩.០០០នាក់​បាន​មក​តាម​នាវា​ទេសចរណ៍​​ដែល​មក​ទស្សនកិច្ច​ប្រទេស​​នេះ​និង​ពិធី​បុណ្យ​ផ្សេងៗ​ដែល​បានប្រារព្ធ​ធ្វើឡើងនៅទីនេះ ។

រដ្ឋមន្ត្រី​រូបនេះ​បានបន្ថែមថា​បណ្តាក្រុមហ៊ុន​​ដំណើរកម្សាន្ត​តាមនាវា​ថ្មីៗជាច្រើន​នឹង​ត្រូវបាន​ស្នើ​សុំ​ឲ្យ​ចូលប្រាក់ឬអង្គាសប្រាក់​មក​ទស្សនា​ម៉ាដាហ្គាស្កា​។ ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍​ឲ្យ​ដឹងថា​ភ្ញៀវទេសចរ​ជនជាតិបារាំងនិង​អ៊ីតាលី​គឺស្ថិតនៅ​លំដាប់​ថ្នាក់កំពូល​ក្នុងបញ្ជី​នៃ​អ្នក​ទេសចរ​ដែលមក​ទស្សនា​ម៉ាដាហ្គាស្កា​ហើយ​វិស័យ​ទេសចរណ៍​បាន​ពាំនាំមកនូវចំណូល​ប្រមាណជា​៧០២លានគ្រឿង​ក្នុង​ឆ្នាំ​២០១៦។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES