Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដេញចេញពីក្របខ័ណ្ឌ អធិការរងប្រើគ្រឿងញៀន

ដេញចេញពីក្របខ័ណ្ឌ អធិការរងប្រើគ្រឿងញៀន

ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបណ្តេញអធិការរងនគរបាលក្រុងកំពត នៃស្នងការដ្ឋាននគរបាលខេត្តកំពត ចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ក្រោមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។

យោងតាមសេចក្តីសម្រេចរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ត្រូវបានអនុវត្តវិន័យចំពោះអនុសេនីយ៍ឯក មាស ពិសិដ្ឋ អត្តលេខ ៨៧៤៣៦ អធិការរងនគរបាលក្រុងកំពត នៃស្នងការដ្ឋាននគរ បាលខេត្តកំពត ក្រោមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។ មូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។ ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗ ត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពីខែឧសភា ឆ្នាំ២០២៤ តទៅ។ បទប្បញ្ញត្តិទាំង ឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ជុំវិញករណីនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាល ខេត្តកំពត បានបញ្ជាក់នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ថា “សម្អាតផ្ទះយើងឲ្យស្អាត ជាអ្នកអនុវត្តច្បាប់ ជាគំរូល្អសម្រាប់ប្រជាពលរដ្ឋ ប៉ុន្តែបែរជាធ្វើគំរូអាក្រក់ សម្រាប់ខ្លួនឯង និងកិត្តិយសរបស់កងកម្លាំងនគរបាលជាតិ…”។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បន្តថា “អធិការរងក្រុងកំពត ដែលពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿង ញៀន ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ នេះជាសារសម្រាប់ដាស់តឿនដល់កម្លាំងដទៃទៀត ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងធ្វើជានគរបាលល្អ សម្រាប់បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន”៕

RELATED ARTICLES