Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមនារីម្នាក់ ស្នងការប្រកាសជួយរកយុត្តិធម៌

នារីម្នាក់ ស្នងការប្រកាសជួយរកយុត្តិធម៌

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញនារីម្នាក់ មកជួប ដើម្បីសហការ និងដាក់ពាក្យបណ្ដឹង ដើម្បីលោកនឹងរកយុត្តិធម៌ជូន ពាក់ព័ន្ធទៅនឹងករណីនគរបាលចរាចរណ៍ និងជនស៊ីវិល នៅចំណុចភ្លើងស្តុបក្តាន់ពីរ ខណ្ឌដូនពេញ បានផាកពិន័យ ប្រាក់បង់តាម ABA ចំនួន២០ដុល្លារ ខណៈនាងប្រញាប់ជូនម្តាយទៅមន្ទីរពេទ្យ ជាបន្ទាន់។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់លោក នៅល្ងាចថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២៤ ថា «សួស្ដីក្មួយស្រី ម៉ូលីកា ជាទីរាប់អាន ពូបានតាមដានយ៉ាងយកចិត្តទុកដាក់រាល់ការរៀបរាប់របស់ក្មួយស្រី! តែពូសុំអញ្ជើញក្មួយ មកស្នងការរាជធានី ជួបពូដើម្បីសហការនិងដាក់ពាក្យបណ្ដឹងមក!

ពូនឹងរកយុត្តិធម៌ជូនក្មួយស្រី! ដូច្នេះពូសង្ឃឹមថា ក្មួយនឹងមកសហការជាមួយពូ ដើម្បីរកយុត្តិធម៌ដល់ក្មួយជាមិនខាន! ព្រោះពូស្រាវជ្រាវបានមួយជំហានហើយ! ពូ (សង្ឃឹមថា រូបហ្នឹងពិតជារូបក្មួយហើយ មានឈ្មោះ ម៉ូលីកា ពិតប្រាកដ)! តែបើក្មួយមិនព្រមមកដាក់ពាក្យបណ្ដឹងទេ ពូក៏ធ្វើការងារនេះបន្តជូនដល់មហាជនទូទាំងប្រ ទេស ដើម្បីជ្រាបជាការពិតដែរ។

សូមអរគុណក្មួយ ពីពូ រាជសឹង្ហ»។

ចំណែកទំព័របណ្តាញសង្គម ស្នងការដ្ឋានស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់នៅល្ងាចថ្ងៃដដែលនោះថា «ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមអំពាវនាវឱ្យស្ត្រីឈ្មោះ គង់ ម៉ូលីកា  ដែលបានសរសេរសារបង្ហោះក្នុងគ្រុប Telegram ឈ្មោះសុវត្ថិភាពចរា ចរណ៍យើង ហើយត្រូវបានអ្នកសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គម យកមកបង្ហោះខ្លឹមសារពាក់ព័ន្ធទៅនឹងនគរបាលចរាចរណ៍ និងជនស៊ីវិល នៅចំណុចភ្លើងស្តុបក្តាន់ពីរ ខណ្ឌដូនពេញ បានផាកពិន័យ យកប្រាក់ បង់តាម ABA ទៅឱ្យជនស៊ីវិល ចំនួន២០ដុល្លារ ពីគាត់ ខណៈគាត់ជូនម្តាយទៅមន្ទីរពេទ្យ ជាបន្ទាន់។

ជុំវិញការចោទប្រកាន់នេះ សូមឱ្យស្ត្រីឈ្មោះ គង់ ម៉ូលីកា ចូលខ្លួនមកបំភ្លឺចំពោះមុខសមត្ថកិច្ច នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  ដើម្បីសួរនាំព័ត៌មានមួយចំនួន ក្នុងការស្វែងរកយុត្តិធម៌ជូន។ ដោយលេខទូរស័ព្ទរបស់ស្ត្រីឈ្មោះ គង់ ម៉ូលីកា  សមត្ថកិច្ចព្យាយាមទំនាក់ទំនងសួរនាំ ប៉ុន្តែទាក់ទងមិនបាន។

ដោយឡែកចំពោះមន្ត្រីនគរបាលចរាចរណ៍ និងជនស៊ីវិល ដែលរងការចោទប្រកាន់ សមត្ថកិច្ចជំនាញ បានកោះហៅចូលខ្លួនមកបំភ្លឺ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួចហើយ»៕

RELATED ARTICLES